សម្រែក​ទឹកភ្នែក​អ្នក​ម្តាយ ដែល​ត្រូវគេ​ពង្រាត់​កូន​មិនឱ្យ​ជួប​មុខ​

គ្មានសុភមង្គលឯណាដែលប្រសើរជាងការជួបជុំក្រុមគ្រួសារនោះទេ ហើយក៏គ្មានអ្វីឈឺចាប់ជាងការដែល បែកបាក់ព្រាត់ប្រាស់គ្រួសារនោះដែរ ។ ចំពោះទឹកចិត្តអ្នកម្តាយ ដែលស្រលាញ់កូនគឺធំធេងណាស់ ម្តាយហ៊ាន លៈបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីកូន ធ្វើយ៉ាងណាឲ្យតែកូនបានសុខ តួយ៉ាងដូចជារឿងរ៉ាវ របស់អ្នកស្រី MeaLea Un នេះជាដើម ដោយអ្នកស្រី បានសសេររៀបរាប់ អំពីការឈឺចាប់ ពីរឿងរ៉ាវនៃការព្រាត់ប្រាស់កូនជាទីស្រលាញ់នៅក្នុងគណនីយហ្វេសប៊ុក របស់អ្នកស្រី ថាអ្នកស្រីបានបែកពីកូនអស់ រយៈពេលជិត ២ ឆ្នាំមកហើយ ដោយអ្នកស្រីមិនបានបញ្ជាក់ថា អ្នកស្រីបានបែកពីកូន ដោយសារមូលហេតុអ្វីនោះទេ ។

តែជាចៃដន្យនៅពេលដែលអ្នកស្រីបានទៅលេងផ្សារទំនើប អ៊ីអន ជួនពេលកូនកំពុង តែលេងជិះស្គីទឹកកក បានឃើញអ្នកស្រីកំពុងដើរ គេក៏ស្ទុះមកអោបអ្នកស្រី ដែលធ្វើឲ្យម្តាយនិងកូនបានជួបគ្នាទាំងក្តីរំភើបនិងទឹកភ្នែក។ខាងក្រោមនេះជាសាររបស់អ្នកស្រី MeaLea Un ដែលសសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី៖

សម្រែក​ទឹកភ្នែក​អ្នក​ម្តាយ ដែល​ត្រូវគេ​ពង្រាត់​កូន​មិនឱ្យ​ជួប​មុខ​

ព្រឹកថ្ងៃ ០១ មិថុនា ២០១៦ ម៉ោង១០ ខ្ញុំបានជួបកូនទី១ របស់ខ្ញុំនៅ AEON Mall ពេលកូនកំពុងជិះស្គីទឹកកក គួរអោយរំភើបរកថ្លែងមិនបាននោះគឺកូនសំណព្វដែលត្រូវពួករំលោភសិទ្ធស្ត្រីនឹងកុមារនោះបាននាំគ្នាចាប់ពង្រត់យកទៅលាក់ជិតពីឆ្នាំហើយនៅតែចាំម្តាយបង្កើតរបស់ខ្លួន . កូនខ្ញុំដែលពួកគេនាំគ្នាអន្តរាគមន៏យកលាក់មិនអោយជួបម្តាយបង្កើតនោះមានពីនាក់ ប៉ុន្តែបើទោះបីជាមានការទាមទារអោយបញ្ចេញកូនទាំងពីរពីសំណាក់ថ្នាក់ដឹកនាំចិត្តធម៌យ៉ាងណាក៏នៅតែពួករំលោភសិទ្ធមនុស្សទាំងនោះមិនស្តាប់ឡើយ ពី ព្រោះពួកគេពួកគេ…………….??????????? ជាអ្វីទៅ??????? លាក់កូនពៅម្នាក់ទុកមិនអោយស្កាល់ម្តាយបង្កើត ពីព្រោះកូននៅតូចខ្លាំងមិនចេះស្តាប់ការគំរាមឡើយដឹងតែពីយំអោបករម្តាយទ្រាតឡប់មកផ្ទះ. តើម្តាយនៅលើលោកនេះសង្វេគកូនយ៉ាងណាទៅ នៅពេលឃើញកូនស្គម ខ្មៅ ឃ្លាន បាក់ធ្មេញ ធ្មេញដុះចន្លោះប្រហោងមានសភាពវែងខ្លី នឹងមានអារម្មណ៌ភ័យខ្លាច ខ្លួនក្តៅស្ទិញៗជាប់ នឹងប្រាប់ម្តាយថាជួយកូនផង .!!!

ម្តាយនឹងកូនបែកគ្នាជិតពីរឆ្នាំហើយគេអោយជួបតែមួយភ្លែតសូម្បីតែបាយមួយពេលក៏គេមិនអោយពួកយើងញាំុជាមួយគ្នាផង. តើពួកគេជាអ្វីទៅទើបបានហ៊ានរំលោភសិទ្ធកុមារនឹងស្ត្រី ដែលថ្នាក់ដឹកនាំគ្រប់លំដាប់យកចិត្តទុកដាក់ជាទីបំផុតនោះ? ???បើគ្រាន់តែតួនាទីខ្លួនឯងធ្វើហើយមិនព្រមធ្វើ នឹងដោះស្រាយផង តើទុកអោយនរណាធ្វើទៅបើមិនមែនតួនាទីេគផងនិង? តើត្រូវធ្វើម៉េចទៅទើបកូនតូចទាំងពីរអាចប្រើប្រាស់សិទ្ធរបស់ពួកគេដើម្បីបានជួបនឹងរួមរស់ជាមួយម្តាយបង្កើតរបស់ខ្លួន? នាងខ្ញុំសូមអង្វរអ្នកអន្តរាគមន៌លាក់កូននាងខ្ញុុំទាំងឡាយសូមបញ្ឈប់កាលាក់នឹងធ្វើបាបពួកគេទៅព្រោះពួកគេនៅតូចណាស់ត្រូវការភាពកក់ក្តៅពីម្តាយ សូមឈប់កុហកអ្នកដែលមានមេត្តាធម៌ទៅ. ម៉ាក់នៅតែជឿជាក់យ៉ាងមុតមាំថាការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នឹង សម្តេចកិត្តិព្រឹទ្ធនឹងអាចរកយុត្តិធម៌អោយម្តាយកូននៅជួបជុំគ្នាវិញ សម័យនេះមិនមែនជាសម័យប៉ុលពតដែលត្រូវរស់នៅបែកម្តាយកូនឡើយ ៕

សម្រែក​ទឹកភ្នែក​អ្នក​ម្តាយ ដែល​ត្រូវគេ​ពង្រាត់​កូន​មិនឱ្យ​ជួប​មុខ​ សម្រែក​ទឹកភ្នែក​អ្នក​ម្តាយ ដែល​ត្រូវគេ​ពង្រាត់​កូន​មិនឱ្យ​ជួប​មុខ​ សម្រែក​ទឹកភ្នែក​អ្នក​ម្តាយ ដែល​ត្រូវគេ​ពង្រាត់​កូន​មិនឱ្យ​ជួប​មុខ​

ប្រភព៖ pmhotnews

  • សម្រែក​ទឹកភ្នែក​អ្នក​ម្តាយ ដែល​ត្រូវគេ​ពង្រាត់​កូន​មិនឱ្យ​ជួប​មុខ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: