បងប្អូន​ប្រយ័ត្នណា! មេឃ​​ជិត​ភ្លៀង​ហើយ​

រាជធានីភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង​០២ និង​២០នាទីរសៀលថ្ងៃទី​១៣ មិថុនា ២០១៦ នេះ ​ផ្ទៃ​មេឃ​ក្នុង​រាជធានី​ភ្នំពេញ ​ក្នុង​តំបន់​​​មួយ​​ចំនួនកំពុងតែ​​អួរអាប់​ ដោយមានដុំពពកខ្មៅ​​ខ្មួល​ខ្មាញ់ និង​​ខ្យល់បក់​បោក​ខ្លាំង ដោយ​ប្រជា​ពលដ្ឋ​​ខ្លះ​សង្ស័យ​​​​ថា អាច​ប​ង្ក​​ជា​​ភ្លៀង​​ធ្លាក់​មក​ខ្លាំង​​​ហើយ​​មើល​​ទៅ តែក៏មិនទាន់ដឹងដែរ អាច​ខ្យល់បក់​ផាត់​ទៅអស់វិញ ក៏មិន​ដឹង​ ។

ដូច្នេះ កោះសន្តិភាព​​ សូម​​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់ មេត្តា​​​មាន​ការប្រុង​ប្រយ័ត្នឱ្យបាន​ខ្ពស់ ទាំង​អ្នក​​ធ្វើដំណើរតាម​ផ្លូវ​ និង​អ្នក​តាម​​ផ្ទះ​ផងដែរ កុំឱ្យ​​កើត​​គ្រោះថ្នាក់​​ជាយថាហេតុ ។