កម្លាំងនគរបាលខណ្ឌមានជ័យ ឆ្មក់ចាប់ជនគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់

(ភ្នំពេញ)៖ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងដកហូតថ្នាំញៀនចំនួន២កញ្ចប់ នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនគ្រឿងញៀននេះ មានឈ្មោះ សាន ភារី អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ។ សមត្ថកិច្ចបានបន្ថែមថា «ខណៈដែលកម្លាំងយើង កំពុងចុះល្បាតក៏ប្រទះ ឃើញជនសង្ស័យឈរតាមផ្លូវ ដោយមានការសង្ស័យ ក៏បានចុះត្រួតពិនិត្យ ស្រាប់តែរកឃើញម្ស៉ៅក្រាមពណ៌ស ចំនួន២កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច១) និងឃាត់ខ្លួន យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម និងបានដកយកវត្ថុតាង មានក្រាមពណ៌សចំនួន ២កញ្ចប់នោះ យកទៅរក្សាទុក»។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ មេជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលចាប់ខ្លួន ដោយដកហូតថ្នាំញៀនចំនួន៥កញ្ចប់ធំ ព្រមទាំងថ្នាំគ្រាប់ជាង៣០០គ្រាប់  ស្ថិតនៅចំណុច មុខហាងស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច បណ្តោយផ្លូវព្រះមុនី្នរ៉េត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនមេជួញដូរគ្រឿងញៀនខាងលើនេះ ត្រូវបានមន្រ្តីនគរបាល បញ្ជាក់ថា ថ្នាំញៀនទាំង៥កញ្ចប់ធំ បើបំបែកជាកញ្ចប់តូចៗនោះវិញ គឺបានរាប់រយកញ្ចប់តែម្តង ដើម្បីយកទៅចែកចាយឲ្យអ្នកប្រើប្រាស់ និងអ្នកលក់បន្តទៀតនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។

លោក ហ៊ួ ម៉េងវ៉ាង បានប្រាប់ភ្នាក់ងារ Fresh News កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះថា «ជនជួញដូរគ្រឿងញៀនដ៏ធំនេះត្រូវបាន កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ និងស្នងការ ចាប់ខ្លួនជាក់ស្តែងដោយដកហូតថ្នាំគ្រាប់ចំនួន៣១៤ និងម៉ូតូមួយគ្រឿងម៉ាកអិចអ៊ែរ»។

លោកបានបន្តទៀតថា «លុះព្រឹកថ្ងៃនេះ កម្លាំងនគរបាលរបស់លោក ក្រោមការសម្របសម្រួលពីតំណាងអយ្យការ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅឆែកឆេរបន្ទប់ផ្ទះជួលរបស់ជនសង្ស័យ ស្ថិតនៅផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានរកឃើញថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន៥កញ្ចប់ធំ»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងនគរបាលខណ្ឌមានជ័យ ឆ្មក់ចាប់ជនគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់

កម្លាំងនគរបាលខណ្ឌមានជ័យ ឆ្មក់ចាប់ជនគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់

កម្លាំងនគរបាលខណ្ឌមានជ័យ ឆ្មក់ចាប់ជនគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់