ជក់ចិត្ត!​​ឈុត​ក្រៅ​ឆាក​និង​ការ​រៀបចំ​បន្ទាយ​មនុស្ស​និង​បិសាច​ក្នុង​រឿង “Warcraft”

ប្រិយមិត្ត​មួយ​ចំនួន​​ប្រហែល​ជា​បាន​ទស្សនា​រួច​​ហើយ​សម្រាប់​​ភាពយន្ត “Warcraft”​ ខណៈភាពយន្ត​នេះ​ទើប​តែ​ទៅ​ដល់​អាមេរិក​កាល​ពី​ចុង​សប្ដាហ៍​​និង​ឈរ​លេខ​២​ក្នុង​តារាង​ភាពយន្ត​ Box Office ដោយ​រក​បាន​២៤​លាន​ដុល្លារ​​ ​នៅ​ពី​ក្រោយរឿង​ខ្មោច “The Conjuring 2” ដែល​រក​បាន​៤០​លាន​ដុល្លារ។

 

 

ជក់ចិត្ត!​​ឈុត​ក្រៅ​ឆាក​និង​ការ​រៀបចំ​បន្ទាយ​មនុស្ស​និង​បិសាច​ក្នុង​រឿង “Warcraft”

 

ក្នុង​ផ្ទៃ​សាច់រឿង “Warcraft” មាន​ឈុត​ឆាក​ប្រយុទ្ធ​ជា​ច្រើន​រវាង​ក្រុម​មនុស្ស​និង​បិសាច ធ្វើ​ឲ្យ​អ្នក​ទស្សនា​​នឹង​ឃើញ​ទិដ្ឋភាព​ប្រកួត​គ្នា​​​ក្នុង​ហ្គេម Warcraft ហើយ​ប្រិយមិត្ត​​ខ្លះ​​​ ប្រាកដ​ជា​ចង់​​ដឹង​​ពី​សកម្មភាព​ថត​រឿង​ទាំង​មូល​ហើយ។

 

វីដេអូ​ខ្លី​ខាងក្រោម​បាន​បង្ហាញ​ពី​​សកម្មភាព​ថត​ក្រៅ​ឆាក​និង​ការ​រៀប​ចំ​ទីតាំង ដោយ​សព្វាវុធ​ដែល​ប្រើប្រាស់​ក្នុង​រឿង​សុទ្ធ​តែ​ពិត​ៗ​ហើយ​ធ្ងន់​ទៀត ឯ​បន្ទាយ​​ទាំង​ក្រុម​មនុស្ស​និង​បិសាច​​ត្រូវ​បាន​រៀបចំ​ពិត​ៗ​ដូចគ្នា​តាម​​គំរូ​ដែល​បាន​គ្រោង​ទុក និង​រួម​ផ្សំ​ជាមួយ​​​បច្ចេកវិទ្យា​កំព្យូទ័រ (visual effects)។

 

តោះ​មើ​ឈុត​ក្រៅឆាក​ទាំង​អស់​គ្នា៖

 

 

ចុចអាន៖ក្នុង​រឿង “Warcraft” មាន​តារា​ហុងកុង​ម្នាក់​ជា​អ្នក​បញ្ចូល​សំឡេង​ឲ្យ​ Hero Gul’dan

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព​ ៖​Youtube , Box Office​​​​