សម្តេច ហ៊ុន សែន ចូលរួម​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​នៅ​ថ្ងៃទី​១៤ មិថុនា​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-13-2016, 3:05 pm         46

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន ចូលរួម​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​ឥស្លាម​នៅ​ថ្ងៃទី​១៤ មិថុនា​​ដូច​ការគ្រោងទុក ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​នឹង​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ស្រាយ​បួស ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា រៀងរាល់ឆ្នាំ​។ ពិធី​ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល ក្នុង​បំណង​បង្កើត​ភាពស្និទ្ធស្នាល​រវាង​ប្រមុខ​រដ្ឋាភិបាល និង​ខ្មែរឥស្លាម​នេះ​ផងដែរ គ្រោង​នឹងមាន​អ្នកចូលរួម​ប្រមាណ ៤​ពាន់​នាក់ ដែល​មកពី​ស្ថាប័ន​ចម្រុះ​។​

​សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ស្រាយ​បួស ជាមួយ​បងប្អូន​សាសនិក​ឥស្លាម​នៅ​កម្ពុជា នៅ​ល្ងាច​នៅ​ថ្ងៃទី​១៤ មិថុនា​ស្អែក នៅ​សាលសន្និសីទ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​។ នេះ​ជា​ឆ្នាំ​ទី​៣​ហើយ រាប់​ចាប់ពី​ឆ្នាំ​២០១៤​មក ដែល​កម្មវិធី​ពិសា​អាហារ​ស្រាយ​បួស​នះ រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល​។​

​មនុស្ស​ចំនួន ៤​ពាន់​នាក់ ដែល​គេ​គ្រោង​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្លូវរដ្ឋ​នេះ ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​ធំៗ មន្ត្រីរាជការ អង្គទូត សាសនិក​ឥស្លាម​តាម​រាជធានី​-​ខេត្ត អង្គការ​ជាតិ​-​អន្តរជាតិ សមាគម សិស្ស​និស្សិត រួម​និង​ម្ចាស់​ក្រុមហ៊ុន និង​អាជីវករ​។​ល​។

​ក្រៅពី​ថ្នាក់ដឹកនាំ និង​សាសនិក​ឥស្លាម​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ ក្នុង​នោះគេ​ក៏​សង្កេតឃើញ​ការមកដល់​នៃ​គណៈប្រតិភូ​របស់​បណ្តា​ប្រទេស​ឥស្លាម​មួយចំនួន​ផងដែរ មាន​អារ៉ាប៊ីសាអ៊ូឌីត ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ជាដើម ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​នេះ​៕