ប្រពន្ធ​កាត់​ប្រដាប់ភេទ​ប្តី ព្រោះ​ខឹង​ប្តី​លួច​មាន​សា​ហាយ​ស្មន់ ជាពិសេស​ជាមួយ​មិត្តភក្តិ​របស់​នាង​

ស្ត្រីម្នាក់បានធ្វើការសងសឹកប្រឆាំងប្តីផិតក្បត់របស់នាង តាមរយៈទង្វើកាត់ផ្តាច់ប្រដាប់ភេទរបស់គាត់ ជាមួយប្រដាប់កាត់ប្រអប់មួយ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីម្នាក់នៅក្នុងប្រទេសថៃ ដែលត្រូវបានស្គាល់ឈ្មោះថា Anna អាយុ ៣៩ ឆ្នាំ បានផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយដឹងថា ប្តីរបស់នាងដែលមានអាយុ ៤៧ ឆ្នាំ បានកំពុងផិតក្បត់គាត់ទៅលួចបង្កាត់ស្នេហាយ៉ាងផ្អែមល្អែមជាមួយមិត្តភក្តិជិតស្និទ្ធរបស់នាង ។

ប្រពន្ធ​កាត់​ប្រដាប់ភេទ​ប្តី ព្រោះ​ខឹង​ប្តី​លួច​មាន​សា​ហាយ​ស្មន់ ជាពិសេស​ជាមួយ​មិត្តភក្តិ​របស់​នាង​

ប្រភពខាងលើបន្តថា ស្ត្រីជាប្រពន្ធរូបនោះ បានខឹងសម្បារយ៉ាងខ្លាំង នៅពេលមិត្តភក្តិរបស់នាងបានប្រាប់អំពី “រឿងសាហាវស្មន់នេះ” ដែលនាងមានជាមួយប្តីរបស់ Anna ដែលជាអ្នកលក់មាន់ ។

នៅពេលនាងបាត់ការឆេវឆាវ, នាងបានធ្វើទឹកមុខធម្មតាហាក់ដូចពុំមានរឿងអ្វី ។ ប៉ុន្តែ នៅពេលប្តីរូបនោះត្រៀមរួមមេត្រីជាមួយនាងៗ ក៏ចាប់កាត់ប្រដាប់ភេទរបស់ប្តីតែម្តង ។

ភ្លាមៗនោះ ប្តីរូបនោះបានស្រែកយ៉ាងឈឺចាប់ ខណៈឈាមហូរស្រោចជើង ។ បុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញបុរសរូបនោះអង្គុយនៅខាងក្រៅផ្ទះរបស់គាត់ ស្ថិតក្នុងស្ថានភាពអាក្រាត និងកាន់ភាពជាបុរសរបស់គាត់ទាំងឈាម ។

ចំណែកសាក្សីជាច្រើនបានថតបុរសរូបនេះស្ថិតស្ថានភាពទាំងខ្លួនប្រាណអាក្រាត និងឈាមហូរស្រោចជើង រួចបង្ហោះរូបភាពចូលអ៊ីនធើរណេត ។

ទោះយ៉ាងណា Anna ក៏បានឡើងរថយន្តសង្គ្រោះបន្ទាន់ជាមួយប្តីរបស់នាងផងដែរ ទៅកាន់មន្ទីរពេទ្យ Bang Lamung នៅក្នុងទីក្រុងប៉ាតាយ៉ា ។

ក្រុមគ្រូពេទ្យនិយាយថា ប្រដាប់ភេទរបស់បុរសនោះ បានកំពុងនៅព្យួរតឹកឡឹកដោយស្បែក១ដុំ នៅពេលគាត់ត្រូវបាននាំមកមន្ទីរពេទ្យ នៅវេលាប្រហែលម៉ោង ៤ និង ៣០ ព្រឹក ។

ប៉ូលីសនិយាយថា ស្ត្រីជាប្រពន្ធរូបនោះ ត្រូវប្រឈមបទចោទប្រកាន់ប្រើអំពើហិង្សាក្នុងគ្រួសារ ៕

ប្រពន្ធ​កាត់​ប្រដាប់ភេទ​ប្តី ព្រោះ​ខឹង​ប្តី​លួច​មាន​សា​ហាយ​ស្មន់ ជាពិសេស​ជាមួយ​មិត្តភក្តិ​របស់​នាង​