ក្អកហើយ​ហត់ជា​សញ្ញា​ព្រមាននៃ​ជំងឺ​រលាក​សួត ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម​

ជំងឺរលាកសួត គឺជាអ្វី?
វាជាការឆ្លងមេរោគទៅលើសួតម្ខាងឬទាំងសងខាង ដោយសារតែបាក់តេរីវីរុស និងធូលីដីជាដើម។ ជំងឺរលាកសួត អាចបណ្តាលឲ្យហើមផ្លូវដង្ហើម ដែលជាហេតុនាំឲ្យ ថង់សួតពោរពេញទៅដោយជាតិរំអិល និងជាតិទឹក។ វាជាកត្តាដែលនាំឲ្យ មានការររាំងដល់ការនាំ អុកស៊ីសែនទៅកាន់ឈាម។ ជំងឺនេះ ពិតជាអាចធ្ងន់ធ្ងរ ចំពោះមនុស្សចាស់ និងក្មេងតូចៗ។

រោគសញ្ញា
រោគសញ្ញាអាស្រ័យទៅលើ មូលហេតុដែលនាំរលាកសួត ព្រមទាំងកត្តាអាយុផងដែរ។ ជាធម្មតា រោគសញ្ញានៃការរលាក ដែលបណ្តាលមកពីបាក់តេរីច្រើនតែឆាប់រហ័សជាងការរលាកដោយសារវីរុស។ យ៉ាងណាមិញ សូមប្រយ័ត្ននូវរោគសញ្ញាព្រមាន ហើយប្រញាប់នាំកូនទៅពេទ្យ ប្រសិនបើកូនរបស់អ្នក ៖
• គ្រុនក្តៅខ្លាំង
• ពិបាកដកដង្ហើម
• ឈឺពោះ ក្រោមឆ្អឹងជំនី
• ញ៉ាំបាយមិនបាន
• ក្អក
• មិនស្រួលខ្លួន ហើយយំជាប់
• ស្លេកដៃជើង៕

ប្រភព៖ iknow

  • ក្អកហើយ​ហត់ជា​សញ្ញា​ព្រមាននៃ​ជំងឺ​រលាក​សួត ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សុខភាព
Tags: