ស្រាសាំប៉ាញ Moët & Chandon ប្រារព្ធកម្មវិធី Moët Party Day ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ កម្មវិធី Moët Party Day ត្រូវបានប្រារព្ធធ្វើឡើង ជាលើកដំបូងនៅក្នុងកម្ពុជា ជាមួយនឹងព្រឹត្ដិការណ៍ជប់លៀង ក្នុងថ្ងៃតែមួយ ចាប់ពីព្រឹកដល់យប់ នៅទីតាំង៤ ជាបន្ដបន្ទាប់គ្នាគឺ៖ Fox Wine Bistro, Audi Cambodia Showroom, Rokku Sushi Lounge + Bistro និង Epic Club។ កម្មវិធី Moët Party Day ត្រូវបានប្រារព្ធធ្វើឡើង ថ្ងៃទី ១១ មិថុនាមុននេះ មិនមែនមានតែនៅក្នុងកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែនៅជុំវិញពិភពលោក ដែលមានដូចជា បារាំង ចក្រភពអង់គ្លេស មិកស៊ិកូ កាណាដា ហុងកុង និងអូស្ដ្រាលី។ល។

Moët & Chandon ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៧៤៣ គឺជាម៉ាកសញ្ញា ដែលបាននាំមកជូន​ ពិភពលោកនូវស្រា សាំប៉ាញជាមួយនឹងស្រាពិសេសៗសម្រាប់គ្រប់ ឱកាស។ ជាមួយនឹងដបស្រាសាំប៉ាញ ដែលត្រូវបានបើកគ្រប់វិនាទីជុំវិញពិភពលោក ស្រាសាំប៉ាញ Moët & Chandon ក្លាយជាកម្មវិធីដ៏ពេញនិយមបំផុត របស់ពិភពលោក។ Moët & Chandon ធ្វើការអបអរសាទរ កម្មវិធី Moët Party Day ដ៏រំជើបរំជួល នៅថ្ងៃទី ១១ មិថុនា ដែលជាថ្ងៃកំណើតនៃការបាញ់ ពពុះស្រាសាំប៉ាញ កាលពីឆ្នាំ ១៩៦៧។

Moët Party Day ជាកម្មវិធីដែលធ្វើឡើងពេញមួយថ្ងៃ។ ភ្ញៀវកិត្ដិយស ដែលចូលរួមអាចរីករាយថ្ងៃចុងសប្ដាហ៍ ជាមួយនឹងអាហារពិសេសនៅ Fox Wine Bistro ជាមួយនឹងតន្ដ្រី ដ៏ពិរោះពី DJ Devi។ បន្ទាប់មកទៀត គឺការកម្សាន្ដរីករាយជាមួយ ជីវិតស៊ីវីល័យ នៅសាលតាំងបង្ហាញរថយន្ដ Audi Cambodia Showroom។ សម្រាប់Moët Party Day ភ្ញៀវកិត្ដិយស អាចទទួលបានបទពិសោធន៍ នៃជីវិតបែបស៊ីវិល័យ ដោយនៅតែមួយកន្លែងប៉ុណ្ណោះ។ នេះជាលើកទី១ហើយ ដែលមានកម្មវិធីប្លែកបែបនេះ ដោយមានការរៀបចំ កន្លែងស្ប៉ា ធ្វើក្រចក បារ Moet កន្លែងរចនាម៉ូដរបស់អ្នកច្នៃម៉ូត សំលៀកបំពាក់ហ្វេសិន Eric Raisina និងកន្លែងតាំងបង្ហាញម៉ូត Ducati ហើយព្រមទាំងមានការ សាកល្បងបើករថយន្ដ និងទស្សនាកន្លែថែទាំ រថយន្ដបែបជំនាញ នៅសាលតាំងបង្ហាញរថយន្ដ Audi ថែមទៀតផង។

បន្ទាប់ពីមានការរីករាយកម្សាន្ដនៅពេលថ្ងៃ ភ្ញៀវកិត្ដិយសបានបន្ដទៅ អបអរសាទរនៅ Rokku Sushi Lounge + Bistro ជាមួយអាហារជប៉ុន ពិសេស៨មុខ ផ្គូរផ្គង ជាមួយនឹង Moet& Chandon ដោយមានវត្ដមានកញ្ញា Laura Mam។ កម្មវិធីក៏បន្ដមកកម្សាន្ដបែប Elite Night នៅ Epic Club ដែលភ្ញៀវកិត្ដិយសស្លៀកពាក់យ៉ាងស្អាត ទាក់ទាញ ដើម្បីរាំលេងកម្សាន្ដជាមួយនឹង តន្ដ្រីកន្រ្ដាក់អារម្មណ៍ ពី DJ Pauline E.K មកពីកូឡាឡាំពួ។ នេះជាលើកទី១ ហើយដែលក្បាច់រាំ flashmob ត្រូវបានយកមកបង្ហាញនៅ Epic Club ធ្វើឲ្យរាត្រីទាំងមូលលាន់កក្រើកនិងសប្បាយរីករាយ ជាមួយនឹង Moët & Chandon។

ជាមួយគ្នានេះដែរ ក៏មានការផ្ដល់ជូននូវបទពិសោធន៍ ពិសេសដល់កម្មវិធី គឺការលាយស្រា ដោយកញ្ញា Annermarie មកពីញូយ៉ក ដែលត្រូវបានអញ្ជើញឲ្យមកលាយ ខុកថែល Moet ពិសេសដើម្បីធ្វើឲ្យកម្មវិធី នេះកាន់តែអស្ចារ្យ។ នេះជាកម្មវិធីប្លែកមិនធ្លាប់មានសម្រាប់ភ្ញៀបកិត្ដិយស ដែលអាចរីករាយជាមួយនឹង ការបង្កើតឡើងពិសេស និងការរីករាយ ជាមួយស្រាសាំប៉ាញ Moët & Chandon ពេញមួយថ្ងៃ។ 

កម្មវិធីដ៏អស្ចារ្យនេះ ត្រូវផ្ដិតយកដោយ អ្នកថតរូបសន្លឹក និងវីដេអូ ហើយត្រូវបានផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់ Moët & Chandon ដែលលោកអ្នកអាចចូលទៅ មើលគ្រប់សកម្មភាព រីករាយរបស់ខ្លួនអ្នក! 
ចូលទៅកាន់ Facebook ហើយមើលកម្មវិធីទាំងអស់នៅ 
https://www.facebook.com/MoetCambodia/

នេះជាកម្មវិធីពិសេសតែមួយគត់នៅកម្ពុជា ហើយក៏ជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload