ផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​សៀង​ហៃ

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​៥​នាក់​រង​របួស​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១២ មិថុនា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​សៀង​ហៃ PUDONG ។

ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង​សេ​ៀ​ង​ហៃ​ក្នុង​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ថា ឧប្បត្តិ​ហេតុនេះ​កើត​មាន​នា​វេលា​ម៉ោង​១៤​និង​២៦​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ជិត​បញ្ជរ​ចុះ​ឈ្មោះ​មួយ​នៃ TERMINAL-2 ពេល​បុរស​ម្នាក់​គប់​គ្រឿងផ្ទុះ​ដាក់​ក្នុង​ដប​ស្រា​បៀរ​មួយ ។ បន្ទាប់​ពី​ការ​ផ្ទុះ បុរស​នេះ​បាន​យក​កាំបិត​មួយ​ចេញពី​ថង់​ស្ពាយ​របស់​គេ ហើយ​ចាក់ករ​របស់​គេ​មុន​ពេល​ដួល​ទៅ​ដី ។ ជនសង្ស័យ​រូប​នេះ​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​កំពុង​ស្ថិត​នៅ​កន្លែង​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ ។

អ្នកដំណើរ​៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់​រង​របួសស្រាល ដោយសារ​អម្បែង​កញ្ចក់ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ការ​ស៊ើបអង្កេត​កំពុង​បន្ត ។ ជើងហោះហើរ​ជា​ច្រើន​របស់​យន្តហោះ​រង​ការ​ប៉ះពាល់ ព្រោះ​ការ​ចុះ​ឈ្មោះ​ពួក​អ្នកដំណើរ​ពុំ​អាច​ធ្វើ​បាន​ដោយ​កន្លែង​ចុះ​ឈ្មោះ​មានការ​ផ្ទុះ ។ ទោះបី​យ៉ាងណា ព្រ​លាន​យន្តហោះ​នេះ​ក្រោយមក​មាន​សកម្មភាព​ជា​ប្រក្រតី​ឡើង​វិញ ៕