​​អេស្ប៉ាញ អាច​​ស៊ីសាធារណរដ្ឋឆេក​ ​បាន​អត់​យប់​នេះ?

ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ នឹង​ត្រូវ​ប៉ះ​​​សាធារណរដ្ឋឆេក ក្នុង​ការ​ប្រកួត​​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ ពូល​ ​D ​នា​កីឡដ្ឋាន​ Stadium Municipal ​ទីក្រុង​ Toulouse វេលា​ម៉ោង​០៨:០០​​នាទី​យប់​នេះ។

 

​​អេស្ប៉ាញ អាច​​ស៊ីសាធារណរដ្ឋឆេក​ ​បាន​អត់​យប់​នេះ?

ក្រុម​ជម្រើសជាតិ​​អេស្ប៉ាញ

 

អ្នកចាំទី​អេស្ប៉ាញ​ David de Gea ​ដែល​មាន​រឿង​អាស្រូវ​សិច​ ​នឹង​អាច​លេង​បាន​ធម្មតា​​ បន្ទាប់​ពី​​រូប​គេ​​បដិសេធ​​ថា​ ខ្លួន​មិន​បាន​ដឹង​រឿង​នោះ​ទេ ខណៈ​ដែល​គ្រូ​បង្វឹក​ Vicente del Bosque ​ក៏​គាំទ្រ​អ្នកចាំទី​ក្រុម​ Manchester United រូប​នេះ​ផង​ដែរ។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

– អេស្ប៉ាញ​ មិន​ដែល​ចាញ់​សាធារណរដ្ឋឆេក​ទេ ក្នុង​ជំនួប​គ្នា​៤​ដង ប៉ុន្តែ​នេះ​ជា​លើក​ទី​១ ដែល​​ក្រុម​ទាំង​២​ ប៉ះ​គ្នា​នៅ​ពាន​រង្វាន់​ធំ​ដូច​នេះ។

– អេស្ប៉ាញ ធ្លាប់​លើក​ពាន​ Euro ៣​សម័យ​កាល​ (១៩៦៤, ២០០៨, ២០១២)។ រីឯ​​សាធារណរដ្ឋឆេក ធ្លាប់​​លើក​ពាន​​នេះ​ម្ដង កាល​ឆ្នាំ​១៩៧៦ និង​ធ្លាប់​ជើង​ឯក​រង​ កាល​ឆ្នាំ​១៩៩៦ ​ដោយ​ចាញ់​ក្រុម​អាល្លឺម៉ង់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

– ១២​ប្រកួត​ចុង​ក្រោយ​នៅ​ Euro របស់​អេស្ប៉ាញ មិន​ដែល​ចាញ់​ទេ (ឈ្នះ​៩ ស្មើ​៣) ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ។

 

សម្ដី​​គ្រូ​បង្វឹក៖

 

​​អេស្ប៉ាញ អាច​​ស៊ីសាធារណរដ្ឋឆេក​ ​បាន​អត់​យប់​នេះ?

 

​Vicente del Bosque គ្រូ​បង្វឹក​អេស្ប៉ាញ៖ “ការ​​ប្រកួត​បើក​ឆាក​ដំបូង​ ពិត​ជា​ពិសេស​ណាស់ និង​ជា​ការ​ប្រកួត​មួយ​ទាមទារ​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​បំផុត។ សាធារណរដ្ឋឆេក ជា​ក្រុម​ដែល​​ល្អ​ មាន​កីឡាករ​ល្អៗ ​ហើយ​ពួកគេ​គ្រោះ​ថ្នាក់​បំផុត​​ នៅ​តំបន់​មុខ​ទី”។

 

​​អេស្ប៉ាញ អាច​​ស៊ីសាធារណរដ្ឋឆេក​ ​បាន​អត់​យប់​នេះ?
Pavel Vrba គ្រូ​បង្វឹក​សាធារណរដ្ឋឆេក៖ “ដើម្បី​ទទួល​បាន​ជោគជ័យ​ យើង​​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ​និង​ត្រូវ​តែ​ជួប​​​ក្រុម​ខ្លាំង​បំផុត​នៅ​​ពាន​រង្វាន់​មួយ​នេះ។ ពួកគេ​មាន​កីឡាករ​លំដាប់​ពិភពលោក គ្រប់​តំណែង​ទាំង​អស់។ យើង​ប្រាកដ​ជា​មាន​ការងារ​ធ្ងន់ធ្ងរ​មួយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​យើង​នឹង​មាន​រឿង​ អាច​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់​ផ្អើល”។

 

ជើង​កីឡាករ៖

 

​​អេស្ប៉ាញ អាច​​ស៊ីសាធារណរដ្ឋឆេក​ ​បាន​អត់​យប់​នេះ?

 

អេស្ប៉ាញ គ្មាន​កីឡាករ​របួស​ទេ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Alvaro Morata ​អាច​លេង​បាន​វិញ​ហើយ បន្ទាប់​ពី​​អវត្តមាន​កាល​ប្រកួត​មិត្តភាព​ទល់​នឹង​ហ្សកហ្ស៊ី  ដោយសារ​របួស​ភ្លៅ ខណៈ​ដែល​អ្នកចាំទី​ De Gea អាច​នឹង​ជាប់​ជម្រើស​ដំបូង​ ឬ​អាច​ត្រឹម​បម្រុង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​​ក្រុម​គោ​ជល់​អេស្ប៉ាញ អាច​ជា៖ Casillas; Juanfran, Piqué, Ramos Alba; Busquets; Silva, Fàbregas, Iniesta, Nolito; Morata។

 

​​អេស្ប៉ាញ អាច​​ស៊ីសាធារណរដ្ឋឆេក​ ​បាន​អត់​យប់​នេះ?

 

រីឯ​​សាធារណរដ្ឋឆេក ​ខ្សែ​បម្រើ​ Borek Dockal ​ដែល​សង្ស័យ​របួស​ក​ជើង​ រំពឹង​ថា​នឹង​អាច​លេង​បាន ខណៈ​ដែល​ខ្សែ​ការពារ​ Marek Suchy​ ​​ជាប់​បម្រាម។ ដូច្នេះ​១១​នាក់​​ដំបូង​របស់​ពួកគេ​ អាច​ជា៖ Čech; Kadeřábek, Sivok, Kadlec, Gebre Selassie; Darida, Plašil; Dočkal, Rosický, Krejčí; Necid។

 

ព្យាករ​គូ​​នេះ​គឺ៖ អេស្ប៉ាញ ២-០ ​​សាធារណរដ្ឋឆេក , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*ក្រៅ​ពី​១​គូ​នេះ​ ក៏​នៅ​មាន​២​គូ​​ទៀត​​នៅ​ពូល​ E ​ប្រកួត​យប់​នេះ​ផង​ដែរ​គឺ៖

អៀរឡង់ vs ស៊ុយអែត (១១:០០​នាទី​យប់)
បែលហ្សិក vs អ៊ីតាលី (០២:០០​នាទី​រំលង​អាធ្រាត្រ)

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | រូបថត​ផ្ដល់​សិទ្ធិ៖ AFP