Suarez បដិសេធ​រឿង​ខឹង​គ្រូ​បង្វឹក ​ក្រោយ​ធ្លាក់​ពី Copa America

Luis Suarez បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​លោក Oscar Tabarez គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ អ៊ុយរុយហ្គាយ បន្ទាប់​ពី​បង្ហាញ​កាយវិការ​មិន​សមរម្យ​ ព្រោះ​ខឹង​មិន​បាន​ចូល​លេង​កាល​ពី​សប្ដាហ៍​មុន។

 

Suarez បដិសេធ​រឿង​ខឹង​គ្រូ​បង្វឹក ​ក្រោយ​ធ្លាក់​ពី Copa AmericaLuis Suarez វាយជញ្ជាំងក្រោយគ្រូមិនដាក់ឲ្យលេង

 

ក្រុម​ជម្រើស​ជាតិ អ៊ុយរុយហ្គាយ​បាន​ធ្លាក់​ចេញ​ពី​កម្មវិធី Copa America ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​បន្ទាប់​ពី​ចាញ់ វេណេហ្ស៊ុយអេឡា​១-0 ជា​បរាជ័យ​២​ប្រកួត​ផ្ទួនៗ។ នៅ​ពេល​ក្រុម​អ៊ុយរុយហ្គាយ​ ត្រូវ​គូ​ប្រកួត​នាំ​មុខ ហើយ ពេលវេលា​សល់​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុន​ឈាន​ដល់​ទី​បញ្ចប់ Suarez បាន​ដើរ​សំដៅ​ទៅ​តវ៉ា​ទាមទារ​ឲ្យ​គ្រូ​បង្វឹក​ប្ដូរ​រូប​គេ​ចូល ហើយ​ថែម​ទាំង​យក​ដៃ​វាយ​កន្លែង​អង្គុយ​របស់​កីឡាករ​បម្រុង។

 

យ៉ាង​ណា​ក៏​ដោយ​កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ទទួល​ស្គាល់​កំហុស​ និង​និយាយ​ថា៖ “លោក Tabarez បាន​ប្រាប់​មុន​រួច​ហើយ​ថា​ខ្ញុំ​មិន​អាច​លេង​បាន​ព្រោះ​មិន​ទាន់​ជា​ពី​របួស​ទាំង​ស្រុង។ ខ្ញុំ​ចង់និយាយ​ថា​វា​ជា​កំហុស របស់​ខ្ញុំ​មិន​មែន​គ្រូ​បង្វឹក​ទេ។ បើ​សិន​ចូល​លេង​ថ្ងៃ​នោះ​ស្ថានភាព​របួស នឹង​កាន់​តែ​អាក្រក់​ជាង​នេះ”។ Suarez ទំនង​ជា​ត្រូវ​ដាក់​ឲ្យ​លេង​ប្រកួត​បង្គ្រប់​កិច្ច​ចុង ក្រោយ​ជាមួយ ក្រុម​ជម្រើសជាតិ​ចាម៉ៃកា៕​

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English