នៅចិនវាយប្រហារដោយព្យុះព្រិល ដល់ថ្នាក់អ្នកស្រុកប្រមូល យកដុំព្រិលទឹកកក មកក្លាស្សេភេសជ្ជៈ (មានវីដេអូ)

ចិន៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែចាប់ផ្តើមមានភ្លៀងជាមធ្យម ហើយមានថ្ងៃខ្លះវិញក្តៅទ្រាំស្ទើរមិនបាននោះ នៅឯប្រទេសចិនឯណោះវិញ កំពុងតែទទួលរងព្យុះព្រិល ជាហេតុរាំងស្ទះដល់ការងារ មួយចំនួនថែមទៀតផង។

បើតាមប្រភពសារព័ត៌មានដ៏ធំ CCTV ប្រចាំប្រទេសចិន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទីក្រុង Harbin ស្ថិតនៅភាគឦសាន ខេត្ត Heilongjiang នៃប្រទេសចិន បានរងការវាយប្រហារ ដោយខ្យល់ព្យុះមួយមេធំ លាយឡំជាមួយនឹងទឹកភ្លៀង ដែលធ្វើឲ្យផ្ទៃមេឃប្រែក្លាយជាងងឹត ហើយនាំយកដុំព្យុះព្រិល ធ្លាក់កកកុញក្រាលពេញដងផ្លូវថែមទៀតផង ដែលជាហេតុបង្កជាបញ្ហាដល់ការកកស្ទះ ផ្លូវមួយចំនួនក្នុងតំបន់ មួយនេះជាខ្លាំង។

ប្រភពបន្តថា ក្នុងរយៈពេលតែមួយម៉ោងតែប៉ុណ្ណោះ ខណៈដែលមានខ្យល់ព្យុះ និងភ្លៀងធ្លាក់មួយមេធំនេះ បានធ្វើឲ្យកន្លែងមួយចំនួន រងការលិចលង់ និងធ្វើឲ្យរថយន្តជាច្រើនជាប់គាំង ជាមួយនឹងដុំព្រិលទឹកកក ទាំងអស់នោះផងដែរ។

ទន្ទឺមនឹងនោះផងដែរ អ្នកស្រុកជាច្រើននៅក្នុងតំបន់ខាងលើនេះ បានរកឃើញថា ទ្រនាប់ខាងក្នុងនៃដុំទឹកកកនោះ មានពណ៌ទឹកប្រាក់ថែមទៀតផង ហើយអ្នកខ្លះទៀត ក៏បាននាំគ្នាប្រមូលយក ដុំព្រិលទឹកកកទាំងអស់នោះ ដើម្បីទៅក្លាស្សេភេសជ្ជៈ ដូចជាទឹកក្រូច និងដបស្រាបៀរផងដែរ។

គួរបញ្ជាក់ដែរថា នេះបើយោងតាមការព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា ព្យុះភ្លៀង ផ្គរ រន្ទះ នេះដែរ និងបន្តការវាយប្រហារទៅក្នុងតំបន់ជាច្រើន នៅភាគខាងជើង និងភាគខាងត្បូងនៃ ប្រទេសចិនផងដែរ ៕    

ទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា នៅកម្ពុជាយើងវិញ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ភ្នាក់ងាររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ថានៅស្រុកមោងឬស្សី  ដែលជារឿងដ៏កម្រមួយ នៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជា គឺទទួលរបបខ្យល់មូសុងត្បូង ហើយមានរដូវតែ២ប៉ុណ្ណោះ គឺរដូវក្តៅ និងរដូវស្សា។

ដូច្នេះហើយ មានភ្លៀងកក់ខែ ដែលធ្លាក់លាយជាមួយនឹងព្រឹលទឹកក គឺជារឿងដ៏កម្រកើតមានឡើងណាស់ នៅក្នុងប្រទេសកម្ពុជា។

ដោយឡែកនៅឯភ្នំពេញយើងវិញ​ កាលពីវេលាម៉ោង ប្រមាណជា ៥ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ ក៏ធ្លាប់មានដោយមានលាយលំ ជាមួយនឹង ដុំទឹកកកតូចៗ ធ្លាក់មកជាមួយ ផងដែរ។

ហេតុការណ៏នេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាពិសេស អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បាននាំគ្នាថតរូប ក៏ដូចជាវីដេអូ បង្ហោះព្រោងព្រាត ដើម្បីជាភ័ស្តុតាងបញ្ជាក់ ព្រោះហេតុការណ៏ បែបនេះ ពិតជាកម្រ និងចម្លែកខ្លាំងណាស់ នៅក្នុង ប្រទេសកម្ពុជា យើង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត