កីឡាករប្រដាល់ MMA វ័យក្មេងម្នាក់ បាញ់ទម្លុះក្បាលខ្លួនឯង ដោយសារលេងល្បែងមរណៈ

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អតីតកីឡាករប្រដាល់ Bellator MMA និង Legacy Fighting Championship វ័យ២៥ឆ្នាំ Ivan Cole បានយកកាំភ្លើង បាញ់ទម្លុះក្បាលខ្លួនឯង ស្លាប់មួយរំពេច នៅនឹងកន្លែងកើតហេតុ ខណៈកំពុងតែ លេងល្បែងមរណៈ «Russian Roulette» (ប្រើប្រាស់កាំភ្លើងរឡូ និងគ្រាប់កាំភ្លើង តែ១គ្រាប់ប៉ុណ្ណោះ រួចបង្វិលបង់កាំភ្លើង ហើយសាកល្បងបាញ់)។

បើយោងតាមការបង្ហោះសារ នៅលើទំព័រហ្វេសប៊ុក របស់ទីភ្នាក់ងារព័ត៌មានអាមេរិក CBS DFW កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ បានអះអាងថា នៅពេលកើតហេតុ អតីតកីឡាករប្រដាល់ MMA វ័យក្មេងរូបនោះ កំពុងលេងល្បែងមរណៈ Russian Roulette នៅក្នុងផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក។។

ក្រោយពេលកើតហេតុ នាយកដ្ឋានប៉ូលិស ក្នុងទីក្រុង Dallas បានបញ្ជាក់ថា គេបានប្រទះឃើញ កីឡាករ Ivan Cole ដេកស្លាប់នៅក្នុងផ្ទះ បន្ទាប់ពីមន្រ្តីប៉ូលិស បានទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោងប្រមាណជា ៧កន្លះព្រឹក។

គួរបញ្ជាក់ផងដែរថា គ្មានសេចក្តីបញ្ជាក់លម្អិតណាមួយ ទាក់ទងនឹងករណីនេះឡើយ ដូច្នេះការពិនិត្យសាកសព នឹងត្រូវធ្វើឡើង។

គួររំលឹកថា កីឡាករ Ivan Cole មកពីទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ធ្លាប់ឈ្នះការប្រកួត MMA ចំនួន២ដង និងចាញ់ចំនួន៣ដង ចាប់តាំងពីប្រឡូកអាជីពរបស់គាត់ ក្នុងឆ្នាំ២០១២មក។ ការប្រកួតចុងក្រោយរបស់ Ivan គឺចាញ់ក្រោមថ្វីដៃ របស់កីឡាករ George Pacurariu នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៥ ដោយ Ivan បានបោះបង់ការប្រកួត នៅទឹកទី១៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងការស្លាប់ របស់កីឡាករប្រដាល់ស្រដៀងគ្នាដែរ ។

លោក Muhammad Ali បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បន្ទាប់ពីចំណាយពេល ប៉ុន្មានថ្ងៃចុងក្រោយ សម្រាកព្យាបាល ជំងឺផ្លូវដង្ហើម (ពិបាកដកដង្ហើម) នៅទីនោះ។ ចំនែកឯពិធីបុណ្យសពរបស់លោក គឺគ្រោងនឹងធ្វើ នៅក្នុងទឹកដីកំណើត ស្ថិតនៅក្នុងទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ស្តេចប្រដាល់ជើងចាស់ Muhammad Ali បានកើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤២ ក្នុងទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក និងមានឈ្មោះដើមគឺ Cassius Marcellus Clay Jr. ហើយលោកជាកូនប្រុស ជាងគូរស្លាកសញ្ញាម្នាក់។

ម្ចាស់ជើងឯកខ្សែក្រវ៉ាត់ពិភពលោកទម្ងន់ធ្ងន់ «World Heavyweight Championship» ចំនួន៣ដង រូបនេះ ធ្លាប់បាននិយាយថា គាត់អស្ចារ្យបំផុត ដែលពាក្យសម្តីនិយាយមិនលាក់លៀមនេះ បានធ្វើឲ្យមនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក ស្រលាញ់ចូលចិត្ត និងកោតសរសើរ ចំពោះទេពកោសល្យប្រដាល់ ដ៏អស្ចារ្យរបស់គាត់ យ៉ាងខ្លាំង។

គួររំលឹកផងដែរថា នៅក្នុងវ័យ១២ឆ្នាំ កង់របស់លោក Ali មួយគ្រឿង ត្រូវបានចោរលួច ហើយលោកក៏បានទៅប្តឹង និងប្រាប់ប៉ូលិសថា លោកនឹងវាយចោរនោះ ជាមិនខាន។

នៅក្នុងនោះ លោកប៉ូលិស Joe Elsby Martin បានបង្វឹក និងបង្រៀន លោក Ali នៅកន្លែងហាត់ប្រាណ (Gym) និងណែនាំលោក Ali ឲ្យរៀនវាយប្រដាល់ មុនពេលទៅតទល់ ជាមួយនឹងចោរលួចកង់។ បន្ទាប់ពីរៀនវាយប្រដាល់ មិនយូរប៉ុន្មាន លោក Ali ក៏បានឡើងលើសង្វៀនប្រដាល់ ជាលើកដំបូង ក្នុងឆ្នាំ១៩៥៤ នៅក្នុងការប្រកួត ដែលមានចំនួន ៣ទឹក និងក្នុងមួយទឹក រយៈពេល ៣នាទី។

រយៈពេល៥ឆ្នាំ កន្លងផុតទៅអាជីពជាអ្នកប្រដាល់ របស់លោក Ali កាន់តែរីកចម្រើនទៅ ហើយគាត់បានឈ្នះ ពានរង្វាន់មួយចំនួន រួមទាំងពានរង្វាន់ ក្នុងការប្រកួតជើងឯក «Golden Gloves Tournament of Champions» ក្នុងឆ្នាំ១៩៥៩ ទៀតផង។

ក្រោយមកទៀត នៅក្នុងឆ្នាំ១៩៦០ លោក Ali ត្រូវបានជ្រើសរើស នៅក្នុងក្រុមសហរដ្ឋអាមេរិក ដើម្បីទៅប្រកួតកីឡាអូឡាំពិច «Rome Olympics» នៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

កាលដំបូងឡើយ លោក Ali បានបដិសេធមិនទៅឡើយ ដោយសារតែលោក ខ្លាចការជិះយន្តហោះ។ បើយោងតាមកូនប្រុស របស់លោក Joe Elsby Martin បានឲ្យដឹងថា នៅទីបំផុត លោក Ali បានទិញឆ័ត្រយោងមួយទឹក និងពាក់វានៅលើយន្តហោះ ក្នុងពេលធ្វើដំណើរទៅ ប្រទេសអ៊ីតាលី។

យ៉ាងណាមិញ ការជំនះភាពភ័យខ្លាច សុខចិត្តពាក់ឆ័ត្រយោង ជិះយន្តហោះ ដើម្បីទៅប្រកួតនេះ គឺមិនអត់ប្រយោជន៍ឡើយ ដោយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦០ ស្តេចប្រដាល់រូបនេះ បានយកឈ្នះ ទៅលើកីឡាករប្រដាល់ប៉ូឡូញ ឈ្មោះថា Zbigniew Pietrzykowski ហើយបានក្លាយខ្លួនជា ម្ចាស់ជើងឯក «Olympic Light-Heavyweight Champion» ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កីឡាករប្រដាល់ MMA វ័យក្មេងម្នាក់ បាញ់ទម្លុះក្បាលខ្លួនឯង ដោយសារលេងល្បែងមរណៈ
ល្បែងមរណៈ «Russian Roulette»

កីឡាករប្រដាល់ MMA វ័យក្មេងម្នាក់ បាញ់ទម្លុះក្បាលខ្លួនឯង ដោយសារលេងល្បែងមរណៈ

កីឡាករប្រដាល់ MMA វ័យក្មេងម្នាក់ បាញ់ទម្លុះក្បាលខ្លួនឯង ដោយសារលេងល្បែងមរណៈ

កីឡាករប្រដាល់ MMA វ័យក្មេងម្នាក់ បាញ់ទម្លុះក្បាលខ្លួនឯង ដោយសារលេងល្បែងមរណៈ

កីឡាករប្រដាល់ MMA វ័យក្មេងម្នាក់ បាញ់ទម្លុះក្បាលខ្លួនឯង ដោយសារលេងល្បែងមរណៈ
អតីតកីឡាករប្រដាល់ MMA វ័យ២៥ឆ្នាំ Ivan Cole

កីឡាករប្រដាល់ MMA វ័យក្មេងម្នាក់ បាញ់ទម្លុះក្បាលខ្លួនឯង ដោយសារលេងល្បែងមរណៈ
ស្តេច​ប្រដាល់​ជើង​ចាស់​អាមេរិក Muhammad Ali ផ្តួលគូប្រកួត