វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​

Videos


វ៉ាន់ នីឡា កំពុងក្រពុលមុខជាខ្លាំង ជាមួយរឿងរូបថតអាក្រាតរបស់នាងត្រូវបានគេចែកចាញនៅលើបណ្តញសង្គម រហូតធ្វើឲ្យនាងគ្មានអារម្មណ៍នៅក្នុងខ្លួន ។ ទោះជាយ៉ាងនេះក្តី នៅក្នុងខែកក្កដាខាងមុខនេះ វ៉ាន់ នីឡា ត្រៀមខ្លួននឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី រួមជាមួយមិត្តភក្តិសិល្បមួយចំនួន ។

មិនដឹងថា តើ វ៉ាន់ នីឡា នៅតែចេញទៅសម្តែងតាមគម្រោងដែលបានគ្រោងទុកឬយ៉ាងណានោះទេ ? ចាប់តាំងពីបែកបាក់ជាមួយគូស្នេហ៍មក វ៉ាន់ នីឡា ជួបរឿងស៊យផ្ទួនៗគ្នា ហើយចុងក្រោយ ដែលធ្វើឲ្យនាង កាន់តែមិនសប្បាយចិត្ត ព្រោះតែបែកធ្លាយរូបភាពអាក្រាតនាងជាច្រើននៅលើបណ្តាញសង្គមជាបន្តបន្ទាប់ ។

វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​

បើតាមប្រភពពត៌មានពីអ្នកនៅប្រទេសអូស្ត្រាលី បានបង្ហើបប្រាប់ថា វ៉ាន់ នីឡា ត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី នៅដើមខែកក្កដាខាងមុខនេះ ជាមួយសិល្បករខ្មែរចំនួនបួនរូបទៀត នៅថ្ងៃទី ០៩ ខែកក្កដា នាងត្រូវចេញសម្តែងភ្លាមៗ ។

វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​

ស្របពេលដែល វ៉ាន់ នីឡា ត្រៀមខ្លួននឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ស្រាប់តែមានពត៌មានថា វ៉ាន់ នីឡា ប្រហែលជាមិនចេញទៅប្រទសអូស្ត្រាលី តាមពេលកំណត់ នោះទេ ពីព្រោះនាងកំពុងជាប់ដោះស្រាយរឿងរូបអាក្រាតរបស់នាងត្រូវគេបញ្ចេញនៅលើបណ្តាញសង្គម យ៉ាងផុសផុលបំផុត ។

វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​

ទោះជាយ៉ាងនេះក្តី ប្រភពត៌មានពីប្រទេសអូស្ត្រាលី បានបញ្ជាក់ប្រាប់ថា វ៉ាន់ នីឡា នៅតែចេញទៅសម្តែង នៅប្រទេសអូស្ត្រាលីតាមពេលវេលាដែលបានកំណត់ ។ ចំណែក វ៉ាន់ នីឡា មិនបានបញ្ជាក់ច្បាស់អំពីរឿងនេះនៅឡើយទេ ពីព្រោះនាងជាប់រវល់នៅក្នុងការដោះស្រាយរឿងផ្ទាល់ខ្លួន ។ មានតែរងចាំមើលពេលវេលាមកដល់ប៉ុណ្ណោះ ទើបដឹងច្បាស់ថា វ៉ាន់ នីឡា ចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីតាមកំណត់ឬយ៉ាងណា ៕ អាលីណា

វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​
វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​
វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​
វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​
វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​
វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​
វ៉ាន់ នី​ឡា ត្រៀម​ទៅ​អូស្ត្រាលី​ទាំង​មិន​សប្បាយចិត្ត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត