Liverpool ព្យាយាមទិញខ្សែបម្រើវ័យក្មេងពីក្លិប Udinese

ក្លិបហង្សក្រហម Liverpool បានដាក់ដេញថ្លៃ ៩.៥លានផោន សម្រាប់ទិញយកខ្សែបម្រើក្លិបអ៊ីតាលី Udinese គឺកីឡាករ Piotr Zielinski ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងពីក្លិប Napoli សម្រាប់កីឡាករអន្តរជាតិរបស់ប្រទេសប៉ូឡូញនេះផងដែរ។

Piotr-Zielinski-ft16

Liverpool បានផ្តល់តម្លៃខ្លួននេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងគ្រូបង្វឹកលោក Jurgen Klopp ក៏បាននិយាយជាមួយកីឡាករវ័យ ២២ឆ្នាំរូបនេះតាមទូរស័ព្ទ ថារូបគេនឹងលេង ជាតួនាទីសំខាន់នៅកីឡដ្ឋាន Anfield នារដូវកាលក្រោយ និងបន្តបន្ទាប់ទៀត។
ក្លិប Udinese ចង់បានតម្លៃខ្លួនកីឡាករនេះ ១២លានផោន ក្រោយពីឲ្យរូបគេទៅលេងនៅក្នុងក្លិប Empoli ជាលក្ខណៈខ្ចីជើង អស់រយៈពេលពីររដូវកាល។

រីឯក្លិប Napoli ដាក់តម្លៃខ្លួនតែ ៨.៧ លានផោន បូកបញ្ចូលនឹងអ្វីៗផ្សេងទៀត ជាមួយនឹងប្រធានក្លិប លោក Aurelio De Laurentiis បាននិយាយកាលពីម្សិលមិញថា «Liverpool ដាក់ដេញថ្លៃទិញកីឡាករ Zielinski ដែលចង់មកចូលរួមស្រាប់ក៏ដោយ ប៉ុន្តែពួកយើងនឹងព្យាយាម ទាក់ទាញរូបគេឲ្យមកចូលរួមជាមួយយើង ពីព្រោះយើងមានកិច្ចព្រមព្រៀងជាមួយនឹងក្លិប Udinese»៕