បក្ស​ប្រឆាំង​បញ្ជាក់​ជា​ថ្មី​ថា លោក កឹម សុខា មិន​អាច​ទៅ​បំភ្លឺ​នៅ​តុលាការ​ទេ

គណបក្សប្រឆាំងចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៣ មិថុនា បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងជាប្រធានស្ដីទីមតិភាគតិចនៃរដ្ឋសភា មិនអាចចូលទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១៤ មិថុនា តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញទេ ដោយលោកមានអភ័យឯកសិទ្ធិ។

បក្ស​ប្រឆាំង​បញ្ជាក់​ជា​ថ្មី​ថា លោក កឹម សុខា មិន​អាច​ទៅ​បំភ្លឺ​នៅ​តុលាការ​ទេ

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា តាមដីការបស់តុលាការ លោក កឹម សុខា បានប្រគល់សិទ្ធិឲ្យក្រុមមេធាវី ចូលទៅកាន់តុលាការតាមកាលបរិច្ឆេទរបស់តុលាការ ដើម្បីនាំយកលិខិតជូនដំណឹង អំពីមូលហេតុសមស្របនៃការមិនអាចចូលខ្លួនរបស់លោក កឹម សុខា និងលិខិតស្នើសុំដែលជាសារណារបស់ក្រុមមេធាវី ទៅជូនចៅក្រមស៊ើបសួរដោយផ្ទាល់៕

ប្រភពៈ RFA