អាស៊ាន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ​ ខណៈ​ដែល​មហា​អំណាច​ប្រជែង​គ្នា

លោក ឈាង វណ្ណារិទ្ធ ថា ប្រទេសអាស៊ានខ្លះដែលមានបញ្ហាតំបន់ និងបញ្ហាផ្ទៃក្នុង អាចនឹងងាកទៅរកសហរដ្ឋអាមេរិក (សរអា) និងមួយចំនួនទៀតនឹងងាកទៅរកប្រទេសចិន និងរុស្ស៉ីដែលជាសម្ព័ន្ធមិត្តចិន។

អាស៊ាន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ​ ខណៈ​ដែល​មហា​អំណាច​ប្រជែង​គ្នា

វ៉ាស៊ីនតោន — សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងរង្គោះរង្គើរ នៅពេលសហរដ្ឋអាមេរិក និងចិន រួមទាំងរុស្ស៉ីផង កំពុងដណ្តើមឥទ្ធិពលគ្នាក្នុងតំបន់។ នេះបើយោងតាមការអះអាងរបស់លោកបណ្ឌិត ឈាង វណ្ណារិទ្ធ សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តកម្ពុជាដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែ មិថុនា ឆ្នាំ២០១៦។

លោក ឈាង វណ្ណារិទ្ធ ថា ប្រទេសអាស៊ានខ្លះដែលមានបញ្ហាតំបន់ និងបញ្ហាផ្ទៃក្នុង អាចនឹងងាកទៅរកសហរដ្ឋអាមេរិក (សរអា) និងមួយចំនួនទៀតនឹងងាកទៅរកប្រទេសចិន និងរុស្ស៉ីដែលជាសម្ព័ន្ធមិត្តចិន។

លោកថា សម្រាប់ប្រទេសកម្ពុជាដែលងាកទៅកាន់ប្រទេសចិន ហើយវៀតណាមដែលមានជម្លោះដណ្តើមដែនបូរណភាពដែនទឹកក្នុងសមុទ្រចិនខាងត្បូងនោះកំពុងចាប់ដៃ ជាមួយសរអាយ៉ាងខ្លាំងដោយបំភ្លេចអស់នូវរឿងរ៉ាវអតីតកាលជាសត្រូវនឹងគ្នានោះ។ ហើយលោកថា កម្ពុជាក៏មិនគួរបោះបង់ចោលសរអា ដែលជាមហាអំណាចពិភពលោកដែរ ទោះជាមានការធ្លាក់ឥទ្ធិពលបន្តិចក្តី។ លោកបានបន្តថាកម្ពុជាគួរពង្រឹងឯកភាពជាតិផ្ទៃក្នុង ដើម្បីបញ្ជៀសការពឹងពាក់បរទេស ហើយសរអា និងសហភាពអឺរ៉ុបជាទីផ្សារដ៏ធំសម្រាប់កម្ពុជា និងតំបន់ទាំងមូល។

អាស៊ាន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ​ ខណៈ​ដែល​មហា​អំណាច​ប្រជែង​គ្នា

លោកសម្តែងការបារម្ភចំពោះអាស៊ានដែលអាចបែកបាក់គ្នា ហើយធ្វើឲ្យខាតបង់ទាំងអស់គ្នាក្នុងរយៈកាលនៃការរងសម្ពាធឥទ្ធិពល ហើយឡាវជាប្រទេសតូចមួយត្រូវ ទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានឆ្នាំនេះ៕

ប្រភពៈ VOA