លោក​ហ៊ុន សែន៖ គ្មាន​ការ​ចរចា​ជាមួយ​សង្គ្រោះ​ជាតិ រឿង​អ្នក​ប្រឈម​នឹង​ច្បាប់​នោះ​ទេ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ មិថុនានេះ បានថ្លែងសារនយោបាយធ្ងន់ៗឆ្លើយតបនឹងការវិវត្តនយោបាយ ដែលកំពុងតានតឹងរវាងគណបក្សធំៗទាំងពីរ និងជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិ ដែលអំពាវនាវឱ្យសម្របសម្រួល និងវិលចូលតុចរចាឡើងវិញ។

លោក​ហ៊ុន សែន៖ គ្មាន​ការ​ចរចា​ជាមួយ​សង្គ្រោះ​ជាតិ រឿង​អ្នក​ប្រឈម​នឹង​ច្បាប់​នោះ​ទេ

សារទាំងនោះរួមមាន ទី១ ការស្នើឱ្យអន្តរជាតិកុំលូកលាន់កិច្ចការរបស់កម្ពុជា ដែលជារដ្ឋមានអធិបតេយ្យភាព ព្រោះតែរឿងបុគ្គល ទី២ គឺការបែងចែកដាច់ពីគ្នារវាងកិច្ចការគណបក្សនយោបាយ និងស្ថាប័នរបស់រដ្ឋ ដែលមានរដ្ឋាភិបាល សភា និងតុលាការ។ ទី៣ ការថ្កោលទោសយ៉ាងដាច់ណាត់ចំពោះមេដឹកនាំបក្សប្រឆាំងក្នុងសំណុំរឿង ដែលចោទថា លោកហ៊ុន ម៉ាណែត គឺជាកូនប្រុសមេដឹកនាំវៀតណាម។ ទាក់ទងនឹង ការចរចាជាមួយគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សកាន់អំណាច បានប្រកាសជំហរជាផ្លូវការថា គណបក្សមិនចរចាជាមួយគណបក្សសង្គ្រោះជាតិលើរបៀបវារៈ ដែលស្នើឱ្យមានការដោះលែងអ្នកជាប់ឃុំ និងអ្នកដែលប្រឈមនឹងប្រព័ន្ធតុលាការនោះឡើយ។

ប្រភពៈ RFI