សមត្ថកិច្ច២ខណ្ឌ ចេញបង្ក្រាប និងចាប់ជនប្រដាប់​​អាវុធម្នាក់​ទាំងព្រឹក ដកហូតកាំភ្លើង​ខ្លីមួយដើម

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានចុះបង្រ្កាបមុខសញ្ញា​សង្ស័យចោរប្លន់​ប្រដាប់អាវុធ និងដកហូតបានកាំភ្លើងខ្លីមួយដើម និងម៉ូតូសង់កូរ៉េមួយគ្រឿង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

ការដេញបង្ក្រាបជនសង្ស័យរូបនេះ បានធ្វើឡើងក្រោយពីមានការស្រែកជួយអន្តរាគមន៍ ពីម្ចាស់ផ្ទះសំណាក់យីហោ «សែន សុវណ្ណ» ស្ថិតនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ពីព្រោះឃើញជន​សង្ស័យបាន​សំញែងកាំភ្លើងខ្លី ពេលចេញពីបន្ទប់។

តាមជនរងគ្រោះ ដែលជាម្ចាស់ផ្ទះសំណាក់យីហោ «សែន សុវណ្ណ» បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ែន រស្មី អាយុ២៧ឆ្នាំ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកាលពីម្សិលមិញ បាន​មកជួលផ្ទះសំណាក់ដេក លុះព្រឹកឡើងជនសង្ស័យ ក៏ភ្ញាក់ពីដេក រួចដើរចេញមកក្រៅ ដោយបានដើចុះដើរឡើង និងនិយាយថាបាត់លុយអស់ចំនួន១,០០០ដុល្លារ ហើយបានទៅសួរគាត់ ភ្លាមនោះ​ជនសង្ស័យ បានដកកាំភ្លើងខ្លីម៉ាក K54 មកគម្រាមគាត់តែម្តង ដោយឃើញហេតុបែបនេះ ជនរងគ្រោះឈ្មោះ សែន សុវណ្ណ បានទូរស័ព្ទទៅដល់សមត្ថកិច្ចភ្លាម ពេលនោះជនសង្ស័យ ក៏បានយក​ម៉ូតូសង់​កូរ៉េមួយគ្រឿង ជិះកាត់ភ្លឺស្រែទៅបាត់។

ចំណែកឯសមត្ថកិច្ច ក៏បានឱ្យដែរថា «បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចខណ្ឌដង្កោ​បានចុះប្រតិបត្តិការជាបន្ទាន់ ដោយមានការសហការ​ពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងប្រជាពលរដ្ឋ ឈានដល់ការចាប់​ក្របួចជនសង្ស័យជាប់ និងបញ្ជូនទៅអធិការ​ដ្ឋានខណ្ឌដង្កោរ ចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  កាលពី ថ្ងៃទី៣០ ខែឧសភា កន្លងទៅ យុវជនម្នាក់ត្រូវក្រុមចោរប្លន់៤នាក់ ជិះម៉ូតូ២គ្រឿង មកកៀរឲ្យឈប់ រួចដកកាំភ្លើងភ្ជង់ និងវាយប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាព  នៅចំណុចជាប់របងវត្តទួលសង្កែស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌួង វាសនា អាយុ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅផ្ទះជួល ក្រោយវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិនរាយណ៍ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកម៉ូតូដែលត្រូវចោរប្លន់នោះម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌្មខ្មៅ ពាក់ស្លាកលេខក្រចេះ1B-4542 ជារបស់ ប្អូនប្រុសឈ្មោះ ញ៉ែម ហោស៊ី អាយុ២៣ឆ្នាំ ជានិស្សិតស្នាក់នៅ វត្តសារ៉ាវ័ន្ត សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីផ្ទះបង នៅម្តុំទីលានវាយកូនគោល ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីយកម៉ូតូមកឲ្យប្អូនប្រុសវិញ ខណៈជិះបានពាក់កណ្ដាលផ្លូវ ត្រង់ចំណុចជាប់របងវត្តទួលសង្កែ ក៏ស្រាប់តែមាន ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បានជិះមកកៀរហើយវ៉ៃឲ្យធ្លាក់ពីលើម៉ូតូ និងដកកាំភ្លើងខ្លី មកភ្ជង់ប្លន់យកម៉ូតូទៅបាត់។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត