ម្ចាស់ផ្ទះ​ថា​ ចោរ​ចូល​មក​ភ្ជង់​ប្លន់​យក​លុយ​អស់​៧​ម៉ឺន​ដុល្លារ, ​សមត្ថកិច្ច​ថា ​ជា​រឿងប្រឌិត​ចង់​ស៊ីដាច់​លុយ​ម្តាយមីង​ផ្ញើ

ម្ចាស់ផ្ទះ​ថា​ ចោរ​ចូល​មក​ភ្ជង់​ប្លន់​យក​លុយ​អស់​៧​ម៉ឺន​ដុល្លារ, ​សមត្ថកិច្ច​ថា ​ជា​រឿងប្រឌិត​ចង់​ស៊ីដាច់​លុយ​ម្តាយមីង​ផ្ញើ

កណ្ដាល​ ៖​ សមត្ថកិច្ច​នគរបាល ​និង​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល ​កំពុង​សហការ​​គ្នា​បើក​ការ​ស៊ើបអង្កេត​ករណី​ប្លន់​ប្រដាប់​អាវុធ ​ដែល​បាន​កើត​ឡើង​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ឈើទាល​ ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខកំពូល ​ដែល​ម្ចាស់ផ្ទះ​និយាយ​ថា​ ចោរ​ចូល​មក​ភ្ជង់​ប្លន់​យក​អស់​លុយ៧​ម៉ឺន​ដុល្លារ​ មុន​នឹង​នាំ​យក​ទៅ​ចងភ្ជាប់​ដើម​អង្គាដី​​ក្រោយ​ផ្ទះ។ ចំណែក​ឯ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ឆ្នាំ​២០១៦​នេះ​ នៅតែ​ដាក់​ការ​សង្ស័យ​ថា​ ជា​រឿងប្រឌិត​ព្រោះ​ថា​ មិន​មាន​តម្រុយ ​ឬ​ភស្តុតាង​ណា​អាច​បញ្ជាក់​ថា​ ជា​អំពើ​ប្លន់​ឡើយ។

លោក​ឧត្ដមសេនីយ៍​ សំ តុលា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ករណី​លួច​ដោយ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ​(​ប្លន់​ប្រដាប់​អាវុធ​)​ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល នោះ ​អាច​ជា​ករណី​ប្រឌិត​ព្រោះថា ​ការ​ស៊ើប​អង្កេត​ពុំ​ឃើញ​មាន​តម្រុយ ​ឬ​ភស្តុតាង​ណាមួយ​អាច​បញ្ជាក់​ថា​ មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ ឡើយ​​ ​ដោយ​​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​ប្ដី-ប្រពន្ធ ​និង​ម្តាយ​មីង​មិន​ស៊ី​ចង្វាក់​គ្នា។

លោក​មេបញ្ជាការ​បាន​ឲ្យ​​​​ដឹង​ទៀត​ថា​ ក្រោយពេល​កម្លាំង​សមត្ថកិច្ច​ខេត្ត​-​ស្រុក ​​ចុះ​ដល់​កន្លែង​កើតហេតុ ​ពិនិត្យ ​វិភាគ​ក ន្លែង​កើតហេតុ​ សាកសួរ​ជនរងគ្រោះ ​សាក្សី​ជុំវិញ​កន្លែង​កើត​ហេតុ​ឃើញ​ថា​​ ចម្លើយ​ជនរងគ្រោះ ឆ្លើយ​មិន​ច្បាស់លាស់​អំពី​រឿង​ហេតុ​ដែល​កើតឡើង។ ប្រភព​ប្រាក់​៧​ម៉ឺន​ដុល្លារ​មិន​ច្បាស់លាស់ ​តែ​ក្នុង​នេះ​មាន​ប្រាក់​ម្តាយមីង​ផ្ញើ​កាលពី​រសៀល​មុន​ថ្ងៃ​កើត​ហេតុ​មួយថ្ងៃ​ក្រៅពីនោះ​បាន​មក​ពី​កួកជេ​ដី លក់​ដី​(​មិន​ចាំ​ឆ្នាំ​ និង​ចំនួន​)។ ចំណែក​ចម្លើយ​ប្រពន្ធ​ជនរងគ្រោះ​វិញ​នៅ​ម៉ោង​កើត​ហេ​តុ​គាត់​ពុំ​ដឹង​អ្វី​ទាំងអស់ ព្រោះ​ដេកលក់ ពេល​ភ្ញាក់​ដឹងខ្លួន​មិន​ឃើញ​ប្ដី​ក៏​ស្រែក​ឆោឡោ ​ក្រោយមក​ទើ​ប​ដឹង​ថា​ មាន​ចោរ​ចូល​ប្លន់។ ​រីឯ​ចម្លើយ​លោកយាយ ត្រូវជា​ម្តាយមីង​ជនរងគ្រោះ គាត់​ថា​ ពេល​ម៉ោង​១១​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០១៦ គាត់​បាន​យក​លុយ​ចំនួន​២០០០០$ ​​មក​ផ្ញើទុក​នៅ​ជនរងគ្រោះ និង​ប្រពន្ធ ​ហើយក៏​សម្រាក​នៅ​ក្រោម​ផ្ទះ​នេះ​មួយ​យប់​ តែ​គាត់​មិនដឹង​រឿងហេតុ​អ្វី​កើតឡើង​ទាំងអស់ ​លុះ​ដល់​ម៉ោង​២​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ទើប​ឃើញ​ប្រពន្ធ​ជនរងគ្រោះ​ឆោឡោ​បាត់​ប្ដី។ ដោយ​ឡែ​ក​ចម្លើយ​សាក្សី​ជុំវិញ​កន្លែង​កើត​ហេតុ​បញ្ជាក់​ថា ​ក្នុង​យប់​កើតហេតុ​មាន​សភាព​ធម្មតា មិនឃើញ​មាន​មនុស្ស​ចម្លែក​ មិន​ឮ​សំឡេង​ឡាន ​ម៉ូតូ ​ឬ​សំឡេង​ឆ្កែ​ព្រុស​ក្នុងភូមិ​ ព្រោះ​ភូមិ​នោះ​មាន​ឆ្កែ​ច្រើន​។​

បើ​យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​ខាងលើ​ និង​តាម​ការពិនិត្យ វិភាគ កន្លែង​កើត​ហេតុ​ពុំ​មាន​ស្នាម​ទ្រុឌទ្រោម​ស្មៅ​កន្លែង​ចង​ជនរងគ្រោះ ម្យ៉ាងទៀត​ជនរងគ្រោះ​គ្មាន​ស្លាកស្នាម​(​ចំណង​ស្នាម​កកិត​នឹង​ដើម​អង្គាដី​) រួមផ្សំ​ជីវភាព​រស់នៅ​ជាក់ស្តែង​មិនអាច​យក​ប្រាក់​ច្រើនយ៉ាង​នេះ​មក​ទុក​ក្នុង​ទូ​ ​ដែល​មាន​លក្ខណៈ​មិន​រឹង​មាំ សោ​ទូ​​ទុកចោល​លើ​ដំបូល​ទូ។

ករណីនេះ​ផង​ដែរ​ បើ​តាម​ លោក​ សោម ​សីហា​ក់​ អធិការ​នគរបាល​ស្រុក​មុខកំពូល​ប្រាប់​អ្នក​សារព័ត៌មាន​​ថា ​មុន​ពល​កើតហេតុ ​ម្តាយមីង​លក់​ដី​បាន​ប្រាក់​២០០០០​ដុល្លារ​ ហើយ​ក៏​បាន​យក​លុយ​នោះ​មក​ផ្ញើ​នឹង​ក្មួយ ​(​ម្ចាស់ផ្ទះ​ចោរ​ប្លន់​) ​ហើយ​នៅ​រសៀល​ថ្ងៃទី​១៣​ ខែមិថុនា ​ឆ្នាំ​២០១៦ ​ម្តាយមីង​បាន​ទូរស័ព្ទ​ប្រាប់​ក្មួយ​យក​លុយ​ឲ្យ​គាត់​ ស្រាប់តែ​យប់​ឡើង​ម៉ោង​រំលង​អធ្រាត្រ​មាន​កើត​អំពើ​ប្លន់​ប្រដាប់​នៅផ្ទះ​ក្មួយ​នេះ។

លោក​អធិការ​ពន្យល់​ថា​ វា​អត់​ស៊ីសង្វាក់​គ្នា​ទាល់តែសោះ​ចម្លើយ​ម្ចាស់ផ្ទះ​(​ប្ដី​)​ថា ​នៅ​ម៉ោង​ប្រមាណ​ជាង​១​រំលង​អធ្រាត្រ​ គាត់​បើក​ទ្វារ​ផ្ទះ​ ស្រាប់តែ​ឃើញ​មនុស្ស​៣​នាក់​ប្រដាប់​អាវុធ ​ស្ទុះ​មក​ភ្ជង់​គាត់​ពេល​នោះ​គាត់​ភ័យ​ ហើយ​ពួក​ចោរ​បាន​ចូល​ទៅ​បើក​ទូ​យក​លុយ​អស់​៧​ម៉ឺន​ដុល្លារ ​(​លុយ​ម្តាយមីង​២​ម៉ឺន ​និង​លុយ​ម្ចាស់ផ្ទះ​៥​ម៉ឺន​ដុល្លារ​) ​បន្ទាប់មក​ក៏​នាំ​គាត់​ទៅ​ចង​ភ្ជាប់​ដើម​អង្គាដី​ក្រោយ​ផ្ទះ​។ ​ចំណែក​ឯ​ប្រពន្ធ​វិញ​អត់​ដឹង​អី​សោះ​ក្នុង​យប់​កើត​ហេតុ​។

លោក​អធិការ​បញ្ជាក់​ថា ​ករណី​នេះ​អាច​សន្និដ្ឋាន​ថា ​ម្ចាស់ផ្ទះ​ប្រឌិត​រឿង​ចង់​ស៊ីដាច់​លុយ​ម្តាយមីង​តែ​មិនទាន់​ប្រាកដ​។​ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុ​ឲ្យ​​ជាក់ ​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​៕