សិលាចារឹក ២ និយាយ​ពី​ល្ខោនខោល

សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក វង្ស សុធារ៉ា បានអះអាងថា សិលាចារឹកលេខ ១២២៩ ឆ្នាំ ៩៧៩ នៃគ្រិស្តសករាជ ដែលទើបរកឃើញនៅវត្ត ប្រម៉ា ខេត្តសៀមរាប ក៏មាននិយាយពាក់ព័ន្ធជាមួយល្ខោនខោលដែរ។

សិលាចារឹក ២ និយាយ​ពី​ល្ខោនខោល

លោកបន្តថា នៅក្នុងសិលាចារឹកនោះបានរៀបរាប់ពីមនុស្សមួយក្រុមជាអ្នកសេរីរស់នៅខេត្តធ្រូរៈបុរៈ ហើយក្រុមនេះត្រូវបានគេបញ្ជូនទៅធ្វើជាភ្នាក់ងារល្ខោនខោលនៅក្នុងព្រះបរមរាជវាំងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ នៅក្នុងសិលាចារឹកដដែលបញ្ជាក់ថា អ្នកស្រុកធ្រូរៈបុរៈរាប់រយនាក់ បានចាកចេញពីស្រុករបស់ពួកគេទៅធ្វើភ្នាក់ងាររាជការ ដើម្បីបម្រើស្ដេចនៅក្នុងរាជវាំង។

លោកអះអាងថា៖“អញ្ចឹងមានន័យថា ទម្រង់ល្ខោនខោលរបស់យើងកើតមុនជំនាន់ហ្នឹងទៅទៀត ប៉ុន្តែមិនដឹងតាំងពីឆ្នាំណាទេ ហើយទម្រង់ល្ខោនខោលក៏មានរហូតមកដល់បច្ចុប្បន្ន”។ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះបានបន្តថា សិលាចារឹកក៏បានបញ្ជាក់ថា នៅក្នុងសម័យអង្គរវិញ ក៏មានពលមួយក្រុមមានឈ្មោះថា “ក្រុមពលខោល”ដែរ ហើយនៅលើសិលាចារឹកលេខ ១២២៩ ដដែល គឺសំដៅទៅលើពួកអ្នករបាំនេះឯង ដែលសុទ្ធសឹងជាមនុស្សប្រុសមានថានន្តរនាមហៅថា”វាប”ដែរ (ពាក្យសម្រាប់ហៅសម្គាល់មនុស្សប្រុសក្នុងសម័យអង្គរ) ។

ទោះបីជាយ៉ាងណា លោកសាស្ត្រាចារ្យខាងលើបន្ថែមថា លោកក៏មិនបានដឹងដែរថា នៅសម័យនោះមានការពេញនិយមលើទម្រង់ល្ខោនខោលកម្រិតណាទេ។ ប៉ុន្តែលោកអះអាងថា ពាក្យថា”ខោល” គេឃើញមាននៅលើសិលាចារឹកច្បាស់លាស់ជាងល្ខោនផ្សេងៗទៅទៀត។

ដោយឡែក សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ក៏បានលើកយកសិលាចារឹកនៅខេត្តស្ទឹងត្រែងលេខ ៥៦៦ ក្នុងសតវត្សទី១០មកនិយាយផងដែរ ដោយបានបញ្ជាក់ថា មានអម្ចាស់ម្នាក់នាម វ្រៈកម្រឥសានសិវៈ គឺជាប្រធានក្រុមល្ខោនខោលតែម្ដង។ លោកនិយាយថា៖” ល្ខោនខោលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបិយរបស់ខ្មែរ យ៉ាងហោចណាស់ចាប់តាំងពីសម័យអង្គរសតវត្សទី៩។ តើថៃសុខោទ័យ និងសៀមអយុធ្យា មានភស្តុតាងឯកសារចាស់ជាងនេះដែរទេ?”៕

ប្រភព៖ sabay

  • សិលាចារឹក ២ និយាយ​ពី​ល្ខោនខោល已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:កំសាន្ត
Tags: