ក្រុមហ៊ុន i-Qlick សម្ពោធម៉ាស៊ីនថតម៉ាក Canon 11 ប្រភេទថ្មី នៅផ្សារទំនើបអ៊ីអន

ក្រុមហ៊ុន i-Qlick សម្ពោធម៉ាស៊ីនថតម៉ាក Canon 11 ប្រភេទថ្មី នៅផ្សារទំនើបអ៊ីអនដែលរួមបញ្ចូល ទាំងម៉ាស៊ីនថតមានមុខងារ ដ៏អស្ចារ្យជំនាន់ក្រោយ របស់ម៉ាស៊ីន EOS-1D X Mark II និង EOS 80D

រាជធានីភ្នំពេញ៖ ក្រុមមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខរបស់ Canon គឺក្រុមហ៊ុន i-Qlick បានបើកសម្ភោធម៉ាស៊ីនថតម៉ាក Canon ថ្មីៗ ចំនួន 11 គ្រឿង និងម៉ាស៊ីនបោះពុម្ពរូបថតធុនតូច ផងដែរ។

ពិធីសម្ភោធជាផ្លូវការនេះត្រូវបានប្រារព្ធធ្វើឡើងនៅផ្សារទំនើបអ៊ីអន, បរិវេណ ដេឡាយផ្លាហ្សា ចាប់ពីម៉ោង 5:30 នាទីល្ងាចទៅម៉ោង 7:30 ល្ងាចដោយមានមនុស្សជាង 400 នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ និង ទស្សនាការតាំងពិព័រណ៍កាមេរ៉ានេះ ជាមួយនិង ការដាក់តាំងបង្ហាញស្នាដៃសិល្បៈ 3D ពីសារមន្ទីរសិល្បៈ 3D កម្ពុជា ផងដែរ ។ ខណៈពេលដែលម៉ូដែល cosplay កំពុងតែថតរូប selfie ជាមួយភ្ញៀវកិត្តិយល ពិធីការនី ហេងកែវ នីតា និងកញ្ញា Rolin ក៏បានឡើងលើឆាកដើម្បីបង្កភាពសប្បាយរីករាយនិងការធ្វើបទបង្ហាញ ពីផលិតផលរបស់ក្រុមហ៊ុន Canon ថ្មី។

ផលិតផលទាំង ១២ ម៉ូដែល ដែលនឹងធ្វើការបើកសម្ពោភនៅថ្ងៃនេះមានដូចជា៖

- ម៉ាស៊ីនថតបែបអាជីពមាន EOS-1D X Mark II, EOS 80D និង EOS 1300D

- ម៉ាស៊ីនថតសមត្ថភាពស្មើ នឹងកាម៉េរាបែបអាជីព ដែលអាចផ្លាសប្តូកែវឡេនបានដូចគ្នាមាន EOS M3 និង EOS 10

- ម៉ាស៊ីនថតខ្នាតតូច ដែលអាច Zoom បានឆ្ងាយមាន PowerShot SX720 HS, PowerShot SX540 HS និង PowerShot SX420 IS
- ម៉ាស៊ីនថតខ្នាតតូច រូបរាងតូចច្រឡឹងមាន IXUS 285 HS, IXUS 180 និង IXUS 175

- ម៉ាស៊ីនផ្តិតរូបថតខ្នាតតូចម៉ូដែល SELPHY CP1200 

នាយកជាន់ខ្ពស់ និងជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Canon ប្រចាំប្រទេសសិង្ហបុរី គឺលោក Hayashi Naohiko ក៏បានថ្លែងសុន្ទរកថាស្វាគមក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។

លោក Hayashi Naohiko មាន ប្រសាសថា: «កម្ពុជាគឺជាប្រទេសដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយខ្ញុំចង់អរគុណដល់ក្រុមហ៊ុន i-Qlick សម្រាប់រយៈពេលជាច្រើនឆ្នាំ នៃការគាំទ្រក្នុងការអភិវឌ្ឍវិល័យ មិនត្រឹមតែម៉ាស៊ីនថតប៉ុន្នោះទេ តែព្រមទាំងវិស័យថតរូប នៅក្នុងប្រទេសកម្ពុជាផងដែរ"។ "រូបថតល្អទាំងអស់ តែងតែមានអត្ថន៍យរបស់វា ហើយវាបណ្តាលអោយអ្នក មានគំនិតចងថតវា ហើយម៉ាស៊ីនថតល្អអាចជួយអ្នកបង្កើតវាបាន ខ្ញុំអាចប្រាប់អ្នក បានថាម៉ាស៊ីនថត Canon គឺជាដៃគូដ៏សាកសមបំផុត សម្រាប់សកម្មភាពទាំងអស់នេះ!"

ចាប់យករូបភាពដែលមានគុណភាពខ្ពស់ និង ចែករំលែកបានភ្លាមៗ
មុខងារពិសេសមួយ នៃកាមេរ៉ា (លើកលែងតែម៉ាស៊ីន EOS-1D X Mark II និង IXUS 175) ដែលបានបើកសម្ពោភនៅក្នុងព្រឹត្តិការណ៍នេះ គឺជាប្រព័ន្ធ Wi-Fi បំពាក់ស្រាប់នៅក្នុងម៉ាស៊ីនថត និងប្រព័ន្ធតភ្ជាប់ Near Field Communication (NFC) ធ្វើឱ្យវាងាយស្រួលក្នុងការ ចែករំលែករូបថតភ្លាមៗ និង ឯកសារជាវីដេអូ ទៅលើបណ្តាញសង្គម តាមរយៈទូរស័ព្ទរបស់ពួកគេ។ ជាធម្មតាអ្នកប្រើប្រាស់អាចប្រើប៊ូតុង Wi-Fi ដែលមាននៅលើម៉ាស៊ីនថត, ឬអោយឧបករណ៍ប៉ះជាមួយនឹងបរិវេណ NFC ដើម្បីអោយកាមេរ៉ាបង្កើតការតភ្ជាប់។

លក្ខណៈពិសេសការតភ្ជាប់ ទាំងនេះនឹងនាំមកនូវលទ្ធភាព នៃការបញ្ជារថតពីចម្ងាយដោយមានគ្មានព្រំដែនតាម រយៈទូរស័ព្ទឆ្លាតវៃ ឬ ថែបប្លែតឆ្លាតវៃទាំងឡាយ។
ម៉ាស៊ីនផ្តិតរូបថតខ្នាតតូច SELPHY CP1200 ត្រូវបានបំពា ក់ជាមួយនូវប្រព័ន្ធ Wi-Fi ដែលអនុញ្ញាតឱ្យអ្នកប្រើ អាចផ្តិតរូបភ្លាមៗ ពីម៉ាស៊ីនថត និងទូរស័ព្ទឆ្លាតវៃរបស់ខ្លួន។
លោក Andy Lee នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន i-Qlick បានមានប្រសាសថា "យើងមានសេចក្តីរីករាយ ក្នុងការបង្ហាញលោកអ្នកនូវ ម៉ាស៊ីនថតជំនាន់ ក្រោយបង្អស់របស់ក្រុមហ៊ុន Canon ដែលមានសមត្ថភាពបង្កើត គុណភាពរូបភាពគួរឱ្យភ្ញាក់ផ្អើល។ ជាមួយសមត្ថភាព Wi-Fi និង Near Field Communication (NFC) ឥឡូវនេះអ្នកប្រើប្រាស់ទាំងឡាយ អាចចែករំលែករូបភាព ដែលមានគុណភាពខ្ពស់របស់ពួកគេជាមួយមិត្តភក្តិនៅលើហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត!"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមហ៊ុន i-Qlick សម្ពោធម៉ាស៊ីនថតម៉ាក Canon 11 ប្រភេទថ្មី នៅផ្សារទំនើបអ៊ីអន

ក្រុមហ៊ុន i-Qlick សម្ពោធម៉ាស៊ីនថតម៉ាក Canon 11 ប្រភេទថ្មី នៅផ្សារទំនើបអ៊ីអន

ក្រុមហ៊ុន i-Qlick សម្ពោធម៉ាស៊ីនថតម៉ាក Canon 11 ប្រភេទថ្មី នៅផ្សារទំនើបអ៊ីអន

ក្រុមហ៊ុន i-Qlick សម្ពោធម៉ាស៊ីនថតម៉ាក Canon 11 ប្រភេទថ្មី នៅផ្សារទំនើបអ៊ីអន

ក្រុមហ៊ុន i-Qlick សម្ពោធម៉ាស៊ីនថតម៉ាក Canon 11 ប្រភេទថ្មី នៅផ្សារទំនើបអ៊ីអន