តារា​សម្តែង​​ជើង​ថ្មី លោក ប៊ុន ថេត ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់ ចរាចរណ៍​យប់​មិញ

(ភ្នំពេញ)៖ ពន្លកតារាសម្តែង និងជាតារាបង្ហាញម៉ូដ ទើបលេចឈ្មោះល្បីសន្សឹមៗ លើវិថីសិល្បៈ លោ​ក ប៊ុន ថេត កាលពីយ​ប់​​ថ្ងៃទី១២ ខែមិថុនា បានជួបហេតុការណ៍គ្រោះ​​ថ្នាក់ចរាចរណ៍មួយ ប​ណ្តាល​ឲ្យស្លាប់ ក្រោយពេលបញ្ជូនតាមរថយន្ត ទៅសង្រ្គោះបន្ទាន់ នៅប្រទេសវៀតណាម។

នៅលើបណ្តាញសង្គមហ្វេសប៊ុក និងទំព័រផេកសិល្បករកម្ពុជា របស់លោក​ អ៉ឹម ជីវ៉ា កាលពីប៉ុន្មានម៉ោ​ង​មុននេះ បានបង្ហោះ ដោយការសម្តែងអារម្មណ៍​សោកស្តាយ និងរន្ធត់ចិត្តខ្លាំង បន្ទាប់ពីទទួ​លបានដំណឹង នៃមរណភាព​របស់សិល្បករ ជំនាន់ក្រោយលោក ប៊ុន ថេត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយនេះ។

លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបថតជនរងគ្រោះថា «តារា​សម្តែង និងបង្ហាញម៉ូត ទើបតែរះថ្មី បានទទួលមរណភាព កាលពីយប់មិញ។ តារាសម្តែងនិងបង្ហាញម៉ូត ទើបរះថ្មី គឺលោក ប៊ុនថេត ត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍ ហើយយកទៅសង្រ្គោះ នៅប្រទេសវៀតណាម តែដោយរបួសធ្ងន់ធ្ងរពេក ទើបធ្វើឲ្យតារាសម្តែងម្នាក់នេះ បាត់បង់ជីវិតទាំងវ័យក្មេង គួរឲ្យអាសូ និងសោកស្តាយ !»។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិត​ជាងនេះ មិនទាន់ត្រូវបានប្រភពបញ្ជាក់ច្បាស់ នៅឡើយទេ ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យតារាទើបរះពន្លឺ លោក ប៊ុន ថេត កើតឡើ​ងវេលាម៉ោងប៉ុន្មាន និងទីតាំង នៃកន្លែងកើតហេតុ ស្ថិតនៅម្តុំណានៅឡើយទេ ​ពោលគឺប្រភពគ្រាន់តែបញ្ជាក់ ប្រាប់ពីការស្លាប់តែប៉ុណ្ណោះ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងតារាសិល្បៈជួបនូវឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុន ក៏មានសិល្បៈករម្នាក់ដែរ បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ  គឺ តារាសម្តែងនិងជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម Classic លោក រាជ បុរី បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តស្លាប់ កាលពីយប់មិញនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាម Facebook របស់លោក ហួរ សុផល ចាងហ្វាងផលិតកម្ម Classic បានបង្ហោះសពរបស់លោក រាជ បុរី ដែលបានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តយប់មិញនេះ នៅក្រុងប៉ោយប៉ែត ពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស ៣នាក់ផ្សេងទៀត ត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសថៃវិញ។

លោក ហួរ សុផល បានប្រាប់ Looking TODAY អោយដឹងទៀតថា "ពេលធ្វើដំណើរមកដល់ក្រុងប៉ោយប៉ែត នាម៉ោងប្រមាណ ៩៖៣០ នាទីយប់ មិនដឹងជាមានមូលហេតុអ្វីស្រាប់តែរថយន្ត ដែលលោកជិះម៉ាកកាមរីបាឡែន ក្រឡាប់ធ្លាក់ពីផ្លូវ បណ្ដាលឲ្យលោក រាជ បុរី និងស្រ្តីចំណាស់ ម្នាក់ទៀតស្លាប់ ក្រោយបញ្ចូនដល់មន្ទីពេទ្យ ក្រុងប៉ោយប៉ែត"។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload