ប្រធានាធិបតី​អាមេរិក​ត្រូវបាន​ប្តូ​រទូរ​ស័​ព្ទៈ ពី BlackBerry អូ​បា​ម៉ា​ទទួលបាន​ទូរស័ព្ទ “​ដុំឥដ្ឋ​”

ទោះបីនៅសល់ប៉ុន្មានខែទៀត លោក អូបាម៉ា ត្រូវបញ្ចប់អាណត្តិប្រធានាធិបតីក៏ដោយ តែទូរស័ព្ទរបស់លោកត្រូវបាន “តម្រូវ” ឲ្យប្តូរ ។ ទូរស័ព្ទថ្មីនេះ ពុំអាចថតរូបផ្ញើសារ ឬ ស្តាប់ភ្លេងបាន ។ ប្រសិនបើមើលមួយភ្នែក វាស្រដៀងនឹងដុំឥដ្ឋ១បំណែកអីចឹង ។ តែនេះ ជាសំណូមពរសុវត្ថិភាពទំនាក់ទំនងចំពោះប្រធានាធិបតី ។ប្រធានាធិបតី​អាមេរិក​ត្រូវបាន​ប្តូ​រទូរ​ស័​ព្ទៈ ពី BlackBerry អូ​បា​ម៉ា​ទទួលបាន​ទូរស័ព្ទ “​ដុំឥដ្ឋ​”

ព័ត៌មាននេះត្រូវបានលោក អូបាម៉ា ផ្ទាល់ ទម្លាយចេញក្នុងកម្មវិធីសម្ភាសន៍ “The Tonight Show” ថ្មីៗកន្លងមកនេះ ។ លោកឲ្យដឹងថា នៅដើមឆ្នាំ ២០១៦ នេះ ភ្នាក់ងារទទួលបន្ទុកសន្តិសុខ បានយកជូនលោកទូរស័ព្ទថ្មីមួយ ដើម្បីជំនួសឲ្យទូរស័ព្ទ BlackBerry ដែលលោកកំពុងប្រើ ។

គេនៅពុំទាន់ដឹងថា ទូរស័ព្ទនោះ ក្រុមហ៊ុនណាជាអ្នកផលិតទេ ៕