បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

អាជ្ញាធរ​​​ប្រទេស​​បង់ក្លាដេស​​​ បាន​ចាប់​ខ្លួន​​មនុស្ស​​​ចំនួន​ ៥ ៣២៤​នាក់​​ ​រួម​​​​ទាំង​​​​​ជនសង្ស័យ​​​ជា​សកម្ម​​ប្រយុទ្ធ​​​​រដ្ឋ​ឥស្លាមជ្រុល​និយម​​ (IS)​ ចំនួន​ ៨៨​នាក់​ផង ​ក្នុង​អំឡុង​​ពេល​​​​​វាយ​ឆ្មក់​​​ទ្រង់​ទ្រាយ​ធំ​​​​​នៅ​ទូទាំង​​ប្រទេស​​រយៈ​ពេល​ជាង​​​​ ៤៨​ម៉ោង​​។

 

​​​បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

 

​​​​ជន​​សង្ស័យ​​​​​​​ចាប់​ខ្លួន​​​​ភាគ​ច្រើន​​ជា​សមាជិក​​​​​​​​​​​ក្រុម​​សកម្ម​​ប្រយុទ្ធ​  Jama’atul Mujahedin Bangladesh (JMB) ​​​ដែល​​ជា​ក្រុម​​​​ឥស្លាម​​មួយ​​ដែល​គេ​​ហាម​​ឃាត់។ នេះ​បើ​តាម​សេចក្ដី​​ថ្លែង​ការណ៍​​របស់​​ប៉ូលិស​​​​​​​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​សៅរ៍​។

 

​​ក្រុម​ JMB ​​​ត្រូវ​​គេ​​ថ្កោលទោស​​​​​​​​ចំពោះ​​ការ​​វាយ​ប្រហារ​គ្រាប់​បែក​ ​ហើយ​​សមាជិក​​ជាច្រើន​​ត្រូវ​បាន​​ឃុំ​ខ្លួន​​​​ពាក់​​​​ព័ន្ធ​នឹង​​ឃាត់​​​កម្ម​​​​​លើ​ប្រមុខ​​សាសនា​​ហិណ្ឌូ​ម្នាក់។ ​​ចំណែក​ កាល​​ពី​សប្ដាហ៍​​មុន ​ភរិយា​​របស់​​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​​ម្នាក់​​ ​ដែល​​មាន​តួនាទី​ដឹក​នាំ​​ប្រតិបត្តិការ​​​​ប្រឆាំង​​​នឹង​​ក្រុម​ JMB ​ត្រូវ​​​បាន​​​​គេ​ចាក់​​ និង​​​បាញ់​សម្លាប់​​ ខណៈ​ពេល​​ជូន​​​​​កូន​ប្រុស​​ឡើង​ជិះ​រថយន្ត​ក្រុង​​ទៅ​សាលារៀន។

 

​​ក្រុម​អាជ្ញាធរ​​​​​បង់​​ក្លាដេស​​បាន​សហការ​គ្នា​ ​​​ចុះ​ឆែក​ឆេ​រ​រឹប​អូស​​​​កាំភ្លើងខ្លី​​ ​រំសេវ​​ផ្ទុះ និង​​អាវុធ​សាហាវ​​ៗ​​​​ជា​ច្រើន​ ព្រម​ទាំង​​ម៉ូតូ​ ១៥០០​គ្រឿង​ផង​​​​។

 

​បើ​យោង​​ទៅ​​តាម​​​​ឯក​អគ្គរដ្ឋទូត​​អាមេរិក​​​​​ប្រចាំ​​បង់ក្លាដេស​​លោក Marcia Bernicat ​​មាន​ប្រសាសន៍​​ថា​ ​​យ៉ាង​​ហោច​ណាស់​ ​​​មាន​ការ​វាយ​ប្រហារ​​​ចំនួន​​ ៣៥​លើក​ ​​ក្នុង​រយៈ​ពេល​ ១៤​ខែ ​ដោយ​ ២៣​លើក​​ជា​ស្នាដៃ​​របស់​​ភេរវករ​​​ជ្រុល​និយម​​ឥស្លាម។ ​ចំណែក​​​​​​​​​​​​នាយក​រដ្ឋមន្ត្រី​​បង់ក្លាដេស​​​លោក​ស្រី Sheikh Hasina ​ថ្លែង​​ថា​​​​​​​​​ ការ​ធ្វើ​បែប​នេះ​លោក​ស្រី​​ចង់​​នាំ​ជន​​ល្មើស​​​​​​​​​មក​កាត់​ទោស​​​ស្វែង​រក​យុត្តិធម៌​៕

 

បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

 

បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

 

បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

 

បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

 

បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

សាច់​ញាតិ​​ជន​សង្ស័យ​​រង់​ចាំ​​ នៅខាង​ក្រៅ​​កន្លែង​ជាប់​ឃុំ​នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដេស​

បង់ក្លាដេស​​ ចាប់​ខ្លួន​​​ជនសង្ស័យ​​​ជាង​​៥០០០នាក់​ ​ត្រឹម​៤៨ម៉ោង

 សាច់​ញាតិ​​ជន​សង្ស័យ​​រង់​ចាំ​​ នៅខាង​ក្រៅ​​កន្លែង​ជាប់​ឃុំ​នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លាដេស​

 

ចុចអាន៖ ​ស្លាប់​៥០​នាក់ ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង​ Orlando ម្សិល​មិញ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN​​​​​
​​​​​​​