ឃុំ​ខ្លួន​ស្ត្រី​​មេខ្យល់​ម្នាក់​​​​ប៉ុនប៉ង​​​ជួញដូរ​​នារី​ខ្មែរ ​​​​ទៅ​ការ​ប្ដី​នៅ​​ចិន

រាជធានីភ្នំពេញ៖  លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីជាមេខ្យល់ម្នាក់ឈ្មោះ អ៊ុច សេងហុង ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅគុកព្រៃស ក្រោមការចោទ ប្រកាន់ពីបទ”ប៉ុនប៉ងលក់ដូរមនុស្សឆ្លងដែន ដោយមានគោលដៅ” ពាក់ព័ន្ធនឹងការនាំនារីខ្មែរពីរនាក់ ទៅការប្តីនៅប្រទេសចិន។
លោកបានបញ្ជាក់ថា ស្ត្រីជាមេខ្យល់ឈ្មោះ អ៊ុច សេងហុង នេះ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ខណៈដែលជននេះ កំពុងតែបញ្ជូនខ្លួននារីខ្មែរ២នាក់ មកពីខេត្តត្បូងឃ្មុំ ដើម្បី នាំយកទៅរៀបការប្តីនៅប្រទេសចិន។
ក្រោយការបង្ក្រាប សមត្ថកិច្ចនគរបាលសង្គ្រោះបាននារីរងគ្រោះចំនួន២នាក់  ក្នុងនោះ ម្នាក់មានអាយុ២៦ឆ្នាំ និងម្នាក់មានអាយុ១៩ឆ្នាំ៕

ប្រភព៖ kqube

  • ឃុំ​ខ្លួន​ស្ត្រី​​មេខ្យល់​ម្នាក់​​​​ប៉ុនប៉ង​​​ជួញដូរ​​នារី​ខ្មែរ ​​​​ទៅ​ការ​ប្ដី​នៅ​​ចិន已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: