នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបរថយន្តយោធា និងរថយន្តសារ៉ែនយោធា ដឹកឈើក្រញូងចំនួន៣គ្រឿង

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះរថយន្តចំនួន៣គ្រឿងដែល២គ្រឿងជារថយន្តយោធារបស់អង្គភាព កងពលដឹកជញ្ជូនលេខ៩៩ ដែលមានលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ជា មេបញ្ជាការ និងមួយគ្រឿងទៀត ជារថយន្តសារ៉ែនយោធា ត្រូវបានកម្លាំងនគរ បាល ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក គង់ វិចិត្ត ប្រធានការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងពាក់ព័ន្ឋចាប់ឃាត់ពេលកំពុង ដឹកជញ្ជូនឈើក្រញូង បំរុងទៅកាន់ប្រទេសវៀតណាម។

លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា ក្រោយទទួល បានព័ត៌មាន ពីសកម្មភាពដឹកឈើទាំងនេះ កម្លាំងនគរបាលជំនាញ សហការ ជាមួយកម្លាំងពាក់ព័ន្ធ បានចុះទៅស្ទាក់ និងឃាត់រថយន្តទាំង៣គ្រឿងដឹកឈើ ជាច្រើនម៉ែត្រគូបជាប្រភេទឈើក្រញូងបំរុងនាំទៅកាន់ប្រទេសវៀតណាម សុទ្ធ តែរថយន្តរបស់យោធាតែម្តង។

សូមបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានប្រកាសជាសាធារណៈនៅប៉ុន្មានថ្ងៃមុននេះបិទអាជ្ញា ប័ណ្ណនាំឈើប្រណីតចេញទៅក្រៅប្រទេសនោះក្តីតែការលួចដឹកជញ្ជូនទាំងនេះ ត្រូវបានគេមើលឃើញថា នៅតែកើតមានឡើងជាបន្តបន្ទាប់ ដែលការនាំចេញ បានបន្តទៀតនេះ ត្រូវបានគេដាក់ការសង្ស័យមកពីមន្ត្រីជំនាញ ពិសេសខាងរដ្ឋ បាល ព្រៃឈើឃុបឃិតជាមួយក្រុមឈ្មួញ ៕

នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបរថយន្តយោធា និងរថយន្តសារ៉ែនយោធា ដឹកឈើក្រញូងចំនួន៣គ្រឿង

នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបរថយន្តយោធា និងរថយន្តសារ៉ែនយោធា ដឹកឈើក្រញូងចំនួន៣គ្រឿង