រសៀល​ស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញពិសា​អាហារ​ស្រាយ​បួស​នៅ​កោះ​ពេជ្រ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​និង​ពិព័រណ៍​កោះ​ពេជ្រ វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ មិថុនា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​សាសនិក​អ៊ិ​ស្លា​ម​ក្នុង​ពិធីបុណ្យ​រ៉ា​ម៉ា​ន់​ដាន់​នៃ​សាសនា​អ៊ិ​ស្លា​ម ។

តាម​គម្រោង​ពិធី​ពិសា​អាហារ​ស្រាយ​បួស​លើក​ទី​៣​នេះ នឹង​មាន​មន្ត្រីជាន់ខ្ពស់​ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត​បណ្តា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន មន្ត្រី​អង្គការ​សមាគម អាជីវករ​ខ្មែរ​-​អ៊ិ​ស្លា​ម និង​សាសនិក​អ៊ិ​ស្លា​ម​ចូលរួម​សរុប​ប្រមាណ​៤​ពាន់​រូប ៕