នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនក្មេង​ប្រុសម្នាក់ និងដកហូត​បានថ្នាំ​ញៀន​៥៩កញ្ចប់

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់២ ខណ្ឌទួលគោក បានឃាត់ខ្លូនក្មេងប្រុសម្នាក់ និងដកហូត​បានថ្នាំញៀន៥៩កញ្ចប់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នា២០១៦នេះ នៅចំណុចផ្លូវរទេះភ្លើង ក្រុម​១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលធ្វើការឃាត់ខ្លូន សមត្ថកិច្ចដែលបានល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញ បានឃើញក្មេងប្រុសម្នាក់​ ស្រាប់តែមានការសង្ស័យ ក៏បានធ្វើការឆែកឆេរ ក៏រក​ឃើញថ្នាំញៀន៥៩កញ្ចប់តែម្ដង។ សមត្ថកិច្ចបន្ដថា ក្មេងប្រុសដែលបានធ្វើការឃាត់ខ្លួននេះ ឈ្មោះ សាំ ម៉ារ៉ា អាយុ១២ឆ្នាំ ទីលំនៅមិនពិតប្រាដក។ បើតាមចម្លើយសារភាពរបស់ក្មេងប្រុសនេះ បាន​និយាយ​ថា រាល់ថ្ងៃរូបគេដើរលក់​ផ្កាតាមស្ដុប ដោយសារតែបានលុយតិច​ពេកក៏សម្រេចចិត្តលក់ថ្នាំញៀន ហើយការលក់នេះគឺទើបតែបាន៣ថ្ងៃប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

បន្ទាប់ពីធ្វើការឃាត់ខ្លួន​ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់២ បញ្ជូនខ្លូនទៅកាន់អធិការ​ដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការ​តាមនីតិវិធី និងធ្វើការស្រាវជ្រាវ​រកមេក្លោង​បន្ដទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ កម្លាំងល្បាតនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរគ្រឿងញៀន និងដកហូតថ្នាំញៀនចំនួន២កញ្ចប់ នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនគ្រឿងញៀននេះ មានឈ្មោះ សាន ភារី អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលំ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ។ សមត្ថកិច្ចបានបន្ថែមថា «ខណៈដែលកម្លាំងយើង កំពុងចុះល្បាតក៏ប្រទះ ឃើញជនសង្ស័យឈរតាមផ្លូវ ដោយមានការសង្ស័យ ក៏បានចុះត្រួតពិនិត្យ ស្រាប់តែរកឃើញម្ស៉ៅក្រាមពណ៌ស ចំនួន២កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច១) និងឃាត់ខ្លួន យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម និងបានដកយកវត្ថុតាង មានក្រាមពណ៌សចំនួន ២កញ្ចប់នោះ យកទៅរក្សាទុក»។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការបន្ត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនក្មេង​ប្រុសម្នាក់ និងដកហូត​បានថ្នាំ​ញៀន​៥៩កញ្ចប់

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនក្មេង​ប្រុសម្នាក់ និងដកហូត​បានថ្នាំ​ញៀន​៥៩កញ្ចប់

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនក្មេង​ប្រុសម្នាក់ និងដកហូត​បានថ្នាំ​ញៀន​៥៩កញ្ចប់