រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ច្រាន​ចោល​កង្វល់​របស់លោក បាន គីមូន​

បន្ទាប់ពីបដិសេធដំបូងមិនធ្វើអត្ថាធិប្បាយអំពីការហៅទូរស័ព្ទដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុនមក ក្រសួងបានបញ្ចេញការឆ្លើយតបរបស់លោក ប្រាក់ សុខុន ដែលការឆ្លើយតបទាំងនោះនិយាយការពារការបង្ក្រាបកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង។ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិបានបង្ហើបឲ្យដឹងថា លោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្ត្រីក្រសួងការបរទេសកាលពីពីរបីថ្ងៃមុន ហើយ “បានសម្ដែងការព្រួយបារម្ភ” អំពីអ្វីដែលលោកហៅថា ជា ការបំភិតបំភ័យដ៏រាលដាល ការយាយី និងការចាប់ខ្លួនសមាជិកគណបក្សប្រឆាំង បុគ្គលិកសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ។ អង្គការសហប្រជាជាតិក៏បានលើកឡើងថា អគ្គលេខាធិការរូបនេះបានជំរុញឲ្យរដ្ឋាភិបាលស្តារ “វប្បធម៌សន្ទនា” ឡើងវិញ ដែលគណបក្សប្រជាជនកម្ពុជាបានធ្វើជាមួយគណបក្សសង្គ្រោះជាតិបន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០១៣។ អ្នកនាំពាក្យក្រសួងម្នាក់បានបដិសេធមិននិយាយអំពីការហៅទូរស័ព្ទនេះទេ។ ទោះយ៉ាងណា កាលពីល្ងាចថ្ងៃសុក្រ ក្រសួងបានបញ្ចេញអ្វីដែលខ្លួនអះអាងថា ជាការឆ្លើយតបទាំងស្រុងរបស់លោក ប្រាក់ សុខុន ចំពោះប្រធានអង្គការសហប្រជាជាតិរូបនេះដែលសុទ្ធតែលើកឡើងពីវោហារសាស្ត្រចាស់ៗរបស់គណបក្សប្រជាជនកម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា លោករដ្ឋមន្ត្រីបានច្រានចោលការលើកឡើងណាមួយដែលថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលពីរឿងអាស្រូវផ្លូវភេទដែលពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិថា ជាការវាយប្រហារមានហេតុផលនយោបាយ។ លោក ប្រាក់ សុខុន បានពន្យល់ថា ដោយមិនអើពើនឹងដីកាកោះពីរលើកឲ្យទៅបង្ហាញខ្លួនក្នុងនាមជាសាក្សីបំភ្លឺក្នុងសំណុំរឿងសញ្ចរកម្ម ដែលប្រឈមមុខជាមួយស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់របស់ខ្លួន […]

The post រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ច្រាន​ចោល​កង្វល់​របស់លោក បាន គីមូន​ appeared first on The Cambodia Daily.