វិធី​ថែរក្សា​ត្រចៀក​

វិធី​ថែរក្សា​ត្រចៀក​


វិធី​ថែរក្សា​ត្រចៀក​

-​    ​អ្នក​ត្រូវ​សម្អាត​ត្រចៀក ដោយ​យកចិត្តទុកដាក់​ជាទីបំផុត​។ ចូរ​យក​ក្រណាត់​ស្អាត ដើម្បី​ជូត​ត្រចៀក ក្រោយពេល​ងូតទឹក​រួច​។​
-​    ​កុំ​យក​របស់​រឹង ទៅ​រុក​ត្រចៀក​របស់​អ្នក ពីព្រោះ​របស់​ទាំងនោះ អាច​ធ្វើឲ្យ​ខូច ឬ​របួស​ដល់​ក្រដាស​ត្រចៀក​។​
-​    ​បើ​អ្នក​ចង់​ប្រើ​សំឡី​ជូត អ្នក​ត្រូវ​ប្រាកដថា សំឡី​នោះ​មាន​គុណភាព ពីព្រោះ វា​អាច​ជាប់ ឬ​បង្ក​មេរោគ​ដល់​ត្រចៀក​របស់​អ្នក​បាន​។​
-​    ​ការសម្អាត​អាចម៍ត្រចៀក គឺជា​រឿង​សំខាន់បំផុត ប៉ុន្តែ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​បំផុត​ដែរ ពីព្រោះ វា​អាច​ធ្វើឲ្យ​អ្នក​មាន​បញ្ហា​បាន បើ​អ្នក​ធ្វេសប្រហែស​។​
-​    ​សូម​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ក្នុងករណី​ដែល​អ្នក​ឧស្សាហ៍​ឈឺ ធុំក្លិន​ឬ​រមាស់​ក្នុង​ត្រចៀក​។​
-​    ​បើ​អ្នក​ឧស្សាហ៍​ផ្លាស់ប្តូរ​ក្រវិល សូម​ជូត​វាឲ្យ​ស្អាត និង​ប្រើ​ថ្នាំលាប​សម្លាប់​មេរោគ​ផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។