សញ្ញា​ព្រមាន នៃ​ជំងឺមហារីក​តម្រងនោម​

សញ្ញា​ព្រមាន នៃ​ជំងឺមហារីក​តម្រងនោម​


សញ្ញា​ព្រមាន នៃ​ជំងឺមហារីក​តម្រងនោម​

​មហារីក​តម្រងនោម ជារឿយៗ ប៉ះពាល់​ដល់​បុរស ដែល​មាន​អាយុ​ចាប់ពី ៥០ ទៅ ៧០ ឆ្នាំ ហើយ​វា​មិន​ងាយ លេចចេញ​ជា​រោគសញ្ញា​អ្វី​គួរឲ្យកត់សម្គាល់ នៅ​ដំណាក់កាល​ដំបូង​នោះ​ទេ​។

ទោះបីជា​យ៉ាងណា ជំងឺ​នេះ អាច​បណ្តា​ឲ្យ​អ្នកជំងឺ ៖

-​    ​ឈាម​ក្នុង​ទឹកនោម (​រោគសញ្ញា​ចំបង​)
-​    ​ឈឺ​ឆ្អឹងខ្នង (​ពិសេស នៅ​ក្រោម​ឆ្អឹងជំនី​)
-​    ​មាន​ដុំ​សាច់​ក្នុង​ពោះ​
-​    ​អស់កម្លាំង​
-​    ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
-​    ​គ្រុនក្តៅ​ម្តង​ហើយ​ម្តងទៀត​
-​    ​ឡើង​សម្ពាធ​ឈាម​។​ល​។​

​ដូច្នេះ សូម​ប្រយ័ត្ន និង​តាមដាន​សុខភាព​របស់​អ្នក ឲ្យបាន​ទៀងទាត់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ឆាប់​ដឹង និង​ព្យាបាល​ជាសះស្បើយ​។​

​យ៉ាងណាមិញ វិធី​ព្យាបាល​ជំងឺមហារីក​តម្រងនោម គឺ​ការវះកាត់​តម្រងនោម ការប្រើ​ថ្នាំ​គីមី ការព្យាបាល​ដោយ​ជាតិ​វិទ្យុសកម្ម និង​អ័រម៉ូន​ជាដើម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។