ចេក + ទឹ​កក្តៅ ៖ លាយ​ហើយ​ជំងឺ​រលាក​ទងសួត​?

ចេក + ទឹ​កក្តៅ ៖ លាយ​ហើយ​ជំងឺ​រលាក​ទងសួត​?


ចេក + ទឹ​កក្តៅ ៖ លាយ​ហើយ​ជំងឺ​រលាក​ទងសួត​?

​អា​ការៈក្អក​រ៉ាំរ៉ៃ និង​សូម្បីតែ​ជំងឺ​រលាក​ទងសួត ក៏​អាច​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក ធុញ​ទ្រាន់ ហើយ​មាន​អារម្មណ៍​ថា​រំខាន​ណាស់​។ បើ​អឺចឹង​មែន បងប្អូន​អាច​សាកល្បង វិធីសាស្ត្រ​ធម្មជាតិ​មួយ​នេះ ដើម្បី​បំបាត់​ការ​ក្អក និង​ជំងឺ​រលាក​ទងសួត​បាន​។​

​អ្វី​ដែល​អ្នកត្រូវការ គឺ​ចេក ទឹ​កក្តៅ និង​ទឹកឃ្មុំ​ (អាចបន្ថែមក្រូចឆ្មារមួយផ្លែ)។

​ចូរ​យក​សាច់​ចេកទុំ​ពីរ​បី​ផ្លែ ហើយ​កិន​វាឲ្យ​ម៉ត់​ល្អ បន្ទាប់មក ចាក់ទឹក​ក្តៅ​មួយ​កែវ​ធំ និង​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​ចូល​។ ទុក​ភេសជ្ជៈ​មួយ​នេះ រយៈពេល ៤៥ នាទី​។​
​បងប្អូន​អាច​ញ៉ាំ​វាពីរ​បី​ដង ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ពីរ​អាទិត្យ នោះ​បងប្អូន​នឹង​ឃើញ​នូវ​ភាពខុសគ្នា​។​

​យ៉ាងណាមិញ វា​មិនមែន​មាន​ប្រសិទ្ធភាព ១០០ ភាគរយ ចំពោះ​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ដូច្នេះ បើ​អ្នក​ញ៉ាំ​ហើយ មិន​ទទួល​លទ្ធផល​សោះ ក្នុង​រយៈពេល​មួយ​អាទិត្យ សូម​ប្រឹក្សា និង​ទទួល​ការព្យាបាល ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។