ម្ដាយ​មិន​ឲ្យ​យក​ម៉ូតូ​ជិះ​ដើរ​លេង​កូន​ទំនើង​ទៅ​ចងក​សម្លាប់​ខ្លួន

ម្ដាយ​មិន​ឲ្យ​យក​ម៉ូតូ​ជិះ​ដើរ​លេង​កូន​ទំនើង​ទៅ​ចងក​សម្លាប់​ខ្លួន



កណ្ដាល​ ៖​ យុវជន​ម្នាក់​ ដោយសារតែ​​តូច​ចិត្ត​នឹង​ម្ដាយ​មិន​ឲ្យ​យក​ម៉ូតូ​ជិះ​​​ដើរ​លេង ​​ក៏​គិត​ខ្លី​​​​ធ្វើ​អត្តឃាត​ដោយ​ចងក​នៅ​ ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ឆ្នាំ២០១៦​ ​ ត្រង់​ចំណុច​ខ្ពប​អូ​កំភ្លៀញ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ឈ្មោះ ឈុំ រតនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ​របប កសិករ ​មាន​ទីលំនៅ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ វត្ថុ​តាង​ចាប់​យក​មាន​​ក្រមា​ក្រឡា​ពណ៌ ក្រហម ស ចំនួន​មួយ​(​ក្រមា​ជនរងគ្រោះ​ចងក)។

នគរបាល​ស្រុក​ល្វាឯម​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​១១ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៥ ​ជនរងគ្រោះ​បាន​សុំ​ម៉ូតូ​ម្តាយ​ជិះ​ដើរលេង ​តែ​ម្ដាយ​មិន​ឲ្យ​ម៉ូតូ​ទៅ​ជនរងគ្រោះ​ជិះ​ទេ។ ជនរងគ្រោះ​ក៏​ខឹង​ហ្នឹង​ម្តាយ​ ប៉ុន្តែ​ជនរងគ្រោះ​មិន​និយាយ​អ្វី​ទេ លុះ​ដល់​ថ្ងៃ​ទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១១ ជនរងគ្រោះ​បាន​ជិះ​កង់​ចេញ​ពី​ផ្ទះ​បាត់​ រហូតដល់​វេលា​ម៉ោង​១៥​​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ហើយ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​មិន​និយាយ​ស្តី​រហូតដល់​យប់​បាន​ឡើង​ដេក​លើ​ផ្ទះ។សាក្សី​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​នៅ ព្រឹក​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦​វេលា​ម៉ោង ៥ និង​៣០ នាទី​ឈ្មោះ ផុន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជា​អ្នកជិតខាង​បាន​មក​ប្រាប់​ម្តាយ​ជនរងគ្រោះ​ថា​ឈ្មោះ​ឈុំ រតនៈ ចងក​នៅ​ចំណុច​កើតហេតុ​ខាង​លើ​ស្លាប់​បាត់​ទៅ​ហើយ ម្តាយ​ជនរងគ្រោះ​ក៏​ទៅ​កន្លែង​កើតហេតុ​ឃើញ​កូន​ចងក​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយ​កើតហេតុ​គណៈកម្មការ​ពិនិត្យ​សាកសព​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ខឹង​ម្តាយ​មិន​ឲ្យ​ម៉ូតូ​ជិះ​បានជា​ទៅ​ចង​សម្លាប់​ខ្លួន។ ករណី​នេះ សមត្ថកិច្ច អាជ្ញាធរ មេភូមិ ពេទ្យ​ឃុំ គ្រួសារ​សព បាន​ពិនិត្យ​ឃើញ​ថា​ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​អត្តឃាត​(​ចងក​)​ពិតប្រាកដ​មែន​ ក្រោយពេល​ពិនិត្យ​ចប់​បាន​ប្រគល់​សាកសព​ជូន​ម្តាយ​ជនរងគ្រោះ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕
ម្ដាយ​មិន​ឲ្យ​យក​ម៉ូតូ​ជិះ​ដើរ​លេង​កូន​ទំនើង​ទៅ​ចងក​សម្លាប់​ខ្លួន