ម្ហូបអាហារមួយចំនួនដែលអ្នកមិនគួរកំដៅវាម្តងទៀត ព្រោះវាអាចប៉ះពាល់ដល់សុខភាព

ជាទូទៅយើងតែងតែធ្វើការ កំដៅម្ហូបនៅសល់ ដើម្បីយកវាមកទទួលទានម្តងទៀត វិធីបែបនេះតាមពិត គឺវាត្រឹមត្រូវហើយ ពីព្រោះ
វាអាចជួយសន្សំសំចៃអ្នកបាន។ ប៉ុន្តែអ្នកតែងតែគិតថា នៅពេលដែលយើងកំដៅ ម្ហូបអាហារនោះឡើងវិញ វាអាចកម្ចាត់បាក់តេរី
និងមេរោគ ដែលអាចកើតមាននៅក្នុងម្ហូបអាហារទាំងនោះបាន។

ការគិតបែបនេះមិនត្រឹមត្រូវទាំងអស់នោះទេ ពីព្រោះម្ហូបមួយយចំនួនអាចបង្កគ្រោះថ្នាក់ ដល់យើងបាននៅពេល ដែលយើងយកវា ទៅកំដៅហើយញ៉ាំ។ ដូច្នេះអ្នកគួរជៀសវៀងអាហារទាំងអស់នោះ។ អាហារទាំងនោះរួមមាន៖

១. អាហារដែលមានស្លឹកបន្លែ៖ ម្ហូបដែលយើងទទួលទាន ធ្វើឡើងដោយបន្លែ ដូចជាស្ពៃខ្មៅ សាឡាត់ និងបន្លែ ដែលមានស្លឹកមួយ ចំនួនទៀតគឺមានជាតិនីត្រាត ដើម្បីទ្រទ្រង់រាងកាយរបស់យើង ប៉ុន្តែជាតិនីត្រាតនេះនឹងបំលែង ទៅជាសារធាតុនីដ្រូសាមីន ដែល ជាភ្ញាក់ងារបង្កអោយ កើតជម្ងឺមហារីកនៅពេល ដែលយើងយកវាទៅកំដៅ។

២. ស៊ុត និងសាច់មាន់៖ គេបានរកឃើញថា ស៊ុតដែលបានឆ្អិនរួចអាចបង្កើត អោយជាតិពុលបាននៅពេល ដែលយើងយកវាម កចំអិនម្តងទៀតរីឯសាច់មាន់វិញនៅពេល ដែលយើងយកវាទៅកំដៅ ជាតិប្រូតេអ៊ីន ដែលមាននៅក្នុងសាច់មាន់ នឹងមានការប្រែ ប្រួលហើយវាអាចបណ្តាលអោយយើង មានបញ្ហាផ្នែករំលាយអាហារផងដែរ។ តែអ្នកក៏អាចធ្វើការកំដៅសាច់ មាន់បានផងដែរ តែអ្នកត្រូវបើកភ្លើងកំដៅវាតិចៗ។z

៣. ដំឡូងបារាំង៖ នៅក្នុងដំឡូងបារាំងមានសារធាតុចញ្ចឹមជាច្រើន ដែលអាចជួយទ្រទ្រង់ទៅដល់រាងកាយរបស់យើង ប៉ុន្តែនៅ ពេលយើងយកវាទៅកំដៅ សារធាតុចញ្ចឹមនោះនឹងត្រូវបានកាត់បន្ថយ ហើយវាក៏អាចធ្វើអោយអាហារ យើងមានជាតិពុលបានផងដែរ។

៤. ផ្សិត៖ ជាការពិតផ្សិតគឺជាប្រភេទបន្លែមួយប្រភេទ ដែលមានសារធាតុចញ្ចឹមជាច្រើនដល់សុខភាពរបស់យើង ប៉ុន្តែវាក៏ជាបន្លែ មានគ្រោះថ្នាក់មួយដែរ នៅពេលដែលយើងយកវាមកកំដៅ ព្រោះវាអាចបណ្តាលអោយយើង មានបញ្ហាទាក់ទងនឹងកា ររំលាយអាហារ។

អាហារនិងបន្លែដែលយើងបានបង្ហាញខាងលើនេះ ពិតជាមានគ្រោះថ្នាក់ដល់រាងកាយខ្លាំង ណាស់នៅពេល ដែលយើងយកវាមក
កំដៅរួច ហើយយកវាមកទទួលទាន។ ដូច្នេះមុនពេលដែលអ្នកយកអាហារទាំង នោះមកទទួលទានអ្នកត្រូវដឹង អោយច្បាស់សិនថា អាហារទាំងនោះមានគ្រោះថ្នាក់ដែរឫទេ នៅពេលដែលយើងយកវាមកកំដៅ៕

ប្រភព៖ iknow

  • ម្ហូបអាហារមួយចំនួនដែលអ្នកមិនគួរកំដៅវាម្តងទៀត ព្រោះវាអាចប៉ះពាល់ដល់សុខភាព已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សុខភាព
Tags: