អាហារ​ ៤​ជំពូក​ជួយ​អ្នក កុំឲ្យ​ងាយ​ឈឺ

កាលណា​ប្រព័ន្ធ​​ការ​ពារ​រាងកាយ​របស់​​អ្នក​ចុះ​ខ្សោយ ​វា​អាច​​បណ្ដាល​ឲ្យ​អ្នក​ងាយ​កើត​ជំងឺ​បាន​។ បើ​​​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ ផ្ដាសាយ ឬ​អាការៈ​​អាល់លែហ្ស៊ី​ ឈឺក្បាល រាគ ​នោះ​​វា​ជា​សញ្ញាណ ដាស់​តឿ​ន​ឲ្យ​អ្នក​គួរ​ងាក​មក​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ​រាងកាយ​ខ្លួនឯង​​ឲ្យ​បាន​ដិតដល់​។ ​

ការ​ទទួល​ទាន​អាហារ​ ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ ដល់​ភាព​ខ្លាំង​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​ផង​ដែរ ដូចនេះ​យើង​គួរ​ជ្រើសរើស​អាហារ​ណា​ដែល​សមស្រប​សម្រាប់​តម្រូវការ​របស់​យើង។ លោកអ្នក​គួរ​បរិភោគ​ចំណី​អាហារ​ណា​ដែល​ សម្បូរ​ដោយ វីតាមីន​សេ ស័ង្កសី វីតាមីន​បេ៦ កាល់ស្យូម និង​វីតាមីន​អា។

ខាងក្រោម​ជា​ការ​បែង​ចែក​អាហារ​៤ពួក ដែល​សុទ្ធ​សឹង​តែ​មាន​អត្ថប្រយោជន៍​​សម្រាប់ ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​​បាន​​ ៖

1. ផ្លែឈើចម្រុះ ដែល​មាន​ដូចជា ស្ត្រប៊ឺរី ក្រូច ឪឡឹក និង​ពពួក​ផ្សេងៗទៀត។
2. អង្ករសម្រូប​ (ទទួលទាន​យ៉ាង​តិច​ឲ្យ​បាន​ ៣ទៅ​៤ដង​ ក្នុង​មួយសប្ដាហ៍)។
3. ខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ និង​ ការ៉ុត។
4. ទឹកដោះគោជូរ រសជាតិធម្មជាតិ (ទទួលទាន​ឲ្យ​បាន​ ៣ដង ក្នុង​មួយសប្ដាហ៍)។

ដោយ៖ NEA
Réference : Clé de la santé​​​​

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។