វិធីធ្វើខ្ទឹមជ្រក់ញុំាជាមួយពងទាកូន (មានវីដេអូ)

ថ្ងៃនេះយើងខ្ញុំ សូមធ្វើការណែនាំអ្នកទាំងអស់គ្នា ពីរបៀបធ្វើខ្ទឹមជ្រក់ឱ្យមានរសជាតិឈ្ងុញឆ្ងាញ់។ ហើយខ្ទឹមជ្រក់នេះ អ្នកទាំងអស់គ្នាអាចយកវាមកញុំាជាមួយនឹងពងទាកូន,ពងមាន់អាំង ឬជាមួយអ្វីផ្សេងទៀតក៏បាន ស្រេចតែអ្នកទាំងអស់គ្នាចង់ញុំា។ ហើយនេះគឺជាគ្រឿងផ្សំដែលអ្នកទាំងអស់គ្នាត្រូវការមានដូចខាងក្រោម៖

គ្រឿងផ្សំៈ

–         ទឹកក្រូចឆ្មា កន្លះកូនចានចង្កឹះ
–         ស្ករស ៦ ស្លាបព្រាបាយ
–         ម្ទេសជ្រក់ កន្លះកូនចានចង្កឹះ
–         អំបិល ១ ស្លាបព្រាបាយ
–         ខ្ទឹមស ៥ មើម
–         ទឹកកន្លះកូនចានចង្កឹះ
របៀបធ្វើ៖
ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើ អ្នកត្រូវធ្វើការបកឬក្រឡុកសំបកខ្ទឹមនោះឱ្យបានស្អាត រួចចិតវាជាមួយកាំបិទមុខពីរ ដើម្បីបានជាបន្ទះស្ដើងៗ។ បន្ទាប់ពីចិតវាជាបន្ទះស្ដើងៗរួចហើយ ត្រូវដាក់វាចូលទៅក្នុងចានគោមជ្រៅមួយ រួចធ្វើការបន្ថែមគ្រឿងផ្សំទាំងអស់ ហើយកូរវាឱ្យសព្វល្អ។ បន្ទាប់មកទៀតដាក់វាចូលទៅក្នុងកែវថ្មមួយ រួចរក្សាវាទុកនៅក្នុងទូរទឹកកកឱ្យបានរយៈពេលពី ៣ ថ្ងៃទៅ ១ អាទិត្យ ទើបយកវាមកញុំាឬយូរជាងនេះក៏បាន ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ ដើម្បីទុកវាញុំាឱ្យបានយូរអ្នកត្រូវរក្សាទុកនៅក្នុងទូរទឹកកកឱ្យបានត្រឹមត្រូវ៕

ប្រភព៖ khmerpropey

  • វិធីធ្វើខ្ទឹមជ្រក់ញុំាជាមួយពងទាកូន (មានវីដេអូ)已关闭评论
  • 40 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ចំនេះដឹង
Tags: