ខ្មាន់កាំភ្លើង បាញ់ប្រហារ​ក្លឹប​រាត្រី​នៅ​អាមេរិក​ស្លាប់ និង របួស​ជាច្រើន​នាក់

Videos


បន្ទាប់ពីមានហេតុការណ៍ដ៏រន្ធត់ដោយសារខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងក្លឹបរាត្រីរបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានៅក្នុងទីក្រុង Orlando រដ្ឋហ្លរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៥០ នាក់និង ៥៣ នាក់ទៀតរងរបួសធ្ងន់ និង ស្រាលរួចមកក៏មាន លេចធ្លាយព័ត៌មានថា ឪពុករបស់ខ្មាន់កាំភ្លើងនោះ គឺជាសកម្មជននៃអ្នកគាំទ្រពួកតាលីបាន ។

ចំពោះលោក Seddique Mateen ដែលជាឪពុករបស់ខ្មាន់កាំភ្លើងឈ្មោះ Omar Mateen គឺមាន ដើមកំណើតនៅប្រទេសអាហ្វហ្គានីស្ថាន ។ ម្យ៉ាងទៀតលោកក៏ជាពិធីករនៃស្ថានីយ៍ទូរទស្សន៍មួយនៅរដ្ឋកា លីហ្វ័នីញ៉ាផងដែរ ។ ចំណែកបណ្តាញសង្គមហ្វេសប៊ុករបស់លោក Sedduque សម្រាប់ផ្សព្វផ្សាយទៅក្រៅ ប្រទេសនោះ គឺភាគច្រើនតែងតែផ្សព្វផ្សាយពីឃ្លីបវីដេអូខ្លីៗស្តីពីរឿងផ្ទាល់ខ្លួនលោកហើយក្នុងឃ្លីបវីដេអូ នោះមានប្រើភាសាដារី (Dari) ដើម្បីផ្សព្វផ្សាយពីទស្សនៈនយោបាយរបស់ខ្លួនគាត់ផ្ទាល់ហើយភាសាដារី នេះ គឺជាផ្នែកមួយនៃភាសាជាផ្លូវការរបស់អាហ្វហ្គានីស្ថាន ផងដែរ ។ ក្រៅពីនោះនៅក្នុងឃ្លីបវីដេអូ លោកក៏ធ្លាប់បាន ប្រកាសផងដែរថា លោកមានបំណងចង់ឈរឈ្មោះបោះឆ្នោតជ្រើសរើសរើសប្រធានាធិបតីអាហ្វហ្គានីស្ថានទៀត ផង ។

ខ្មាន់កាំភ្លើង បាញ់ប្រហារ​ក្លឹប​រាត្រី​នៅ​អាមេរិក​ស្លាប់ និង របួស​ជាច្រើន​នាក់

ទាក់ទងទៅនឹងព្រឹត្តិការណ៍នៃការបាញ់សម្លាប់រង្គាលទៅលើក្រុមមនុស្សស្រឡាញ់ភេទដូចគ្នារបស់កូនប្រុសលោកនោះ លោកបានបកស្រាយថា ហេតុការណ៍នេះមិនមានទាក់ទងដល់ផ្នែកសាសនាឡើយ ប៉ុន្តែមើល ទៅប្រហែលជាវាមិនសូវពេញចិត្តទៅនឹងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាតែប៉ុណ្ណោះ ។ ដូច្នេះខ្ញុំមានការសោក ស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ដ៏រន្ធត់នេះកើតឡើង ។ ម្យ៉ាងទៀតមុននេះ Omar (ឃាតករ) ក៏មិនដែល បញ្ចេញនូវអាការអ្វីខុសប្លែកពីប្រក្រតីដែរ ៕ គ ឡេង

ខ្មាន់កាំភ្លើង បាញ់ប្រហារ​ក្លឹប​រាត្រី​នៅ​អាមេរិក​ស្លាប់ និង របួស​ជាច្រើន​នាក់
ខ្មាន់កាំភ្លើង បាញ់ប្រហារ​ក្លឹប​រាត្រី​នៅ​អាមេរិក​ស្លាប់ និង របួស​ជាច្រើន​នាក់