កាំភ្លើង​ និង​គ្រាប់​ AK ៥៥០​គ្រាប់ ត្រូវ​បាន​ពលរដ្ឋ​ភ្ជួរ​ដី ​ប្រទះឃើញ​ប្រគល់​ឲ្យ​ប៉ូលិស

កាំភ្លើង​ និង​គ្រាប់​ AK ៥៥០​គ្រាប់ ត្រូវ​បាន​ពលរដ្ឋ​ភ្ជួរ​ដី ​ប្រទះឃើញ​ប្រគល់​ឲ្យ​ប៉ូលិស

បន្ទាយមានជ័យ ៖ ២​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​​ថ្ងៃ​ទី​១១ និង​១២ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ ប្រជាកសិករ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ ​បាន​ភ្ជួរ​ដី​ប្រទះឃើញ​កាំភ្លើង​ AK បេ និង​គ្រាប់​AK មួយ​កេស ​រួច​​​​​​​ប្រគល់​ឲ្យ​នគរបាល​ការពារ​ព្រំដែន​គោក រក្សាទុក ​ហើយ​លោកស្នងការ​​ក៏បាន​ប្រគល់​អំណោយ​លើកទឹកចិត្ត​ផង​ដែរ។

លោក​ប្រាក់ សាំ មេបញ្ជាការ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​៩០៧ បាន​ឲ្យ​ដឹង​ថា ជា​បន្តបន្ទាប់ ប្រជា​កសិករ ដែល​បាន​ធ្វើការ​ភ្ជួរ​រាស់​ដី​ធ្វើស្រែ​ចម្ការ បាន​ប្រទះឃើញ អាវុធ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​ជាប់ៗ​គ្នា ក្នុង​រយៈ​២​ថ្ងៃ ​ដោយ​នៅ​ថ្ងៃ​ទី​១១ ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រាសាទ​ត្បែង ដែល​បាន​ភ្ជួរ​ដី​ដាំ​ដំឡូង នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​ព្រំដែន​ប្រាសាទ​ត្បែង បាន​ប្រទះឃើញ កាំភ្លើង​AK ស្វាយ​បត់​ចំនួន​៥​ដើម និង​បេ​ចំនួន​២​ដើម។ ដោយឡែក​នៅ​ថ្ងៃទី​១២ ប្រជាពលរដ្ឋ ឈ្មោះ ឃិន ស្រី​ប៉ុន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ខណៈ​ពេល​ដែល​ភ្ជួរ​ដី​ដាំ​ដំឡូង នៅ​ភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយ​ឆ្មា ស្រុក​ថ្មពួក ជាប់​នឹង​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ បាន​ប្រទះឃើញ​គ្រាប់​AK47 មួយ​កេស​ ស្មើ​នឹង ចំនួន​៥៥០​គ្រាប់ ។

លោក​បន្ត​ថា អាវុធ និង​គ្រាប់​ទាំងអស់​ខាងលើ ត្រូវ​បាន​ប្រជាកសិករ​បាន​រាយការណ៍ និង​ប្រគល់​ជូន​មក​សមត្ថកិច្ច​របស់​លោក ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួកគាត់​បាន​យល់​ច្បាស់​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ ប្រសិនជា​បាន​ឃើញ អាវុធ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ត្រូវ​រាយការណ៍​ជូន​សមត្ថ​កិច្ច។ ជាមួយ​នឹង​ការ​តបស្នង​ដល់​ប្រជាពលរដ្ឋ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ផ្តល់​អង្ករ​៥០​គីឡូ មី​៧​កេស និង​ថវិកា​មួយ​ចំនួន ដល់​ពលរដ្ឋ​ ដែល​ប្រទះឃើញ​ទាំង​២​ខាងលើ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ខែមិថុនា​នេះ ពលរដ្ឋ​ស្រុក​ថ្មពួក​ ដែល​បាន​រាន​ដី​ធ្វើ​ចម្ការ នៅ​ចំណុច​ភ្នំ​ចង្ក្រាន​យក្ស ក៏បាន​ប្រទះឃើញ​គ្រាប់​បេ និង​មីនតោន​ជាច្រើន​គ្រាប់ ​ហើយ​ត្រូវ​បាន​ស៊ីម៉ាក់​ទៅ​ទទួលយក។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច មូលហេតុ​ ដែល​ស្រុក​ថ្មពួក​តែង​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដោយសារតែ​តំបន់​នេះ ជា​សមរភូមិ ប្រយុទ្ធ​នា​សម័យ​សង្គ្រាម ទើប​ធ្វើឲ្យមាន​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​ផ្ទុះ​ជាច្រើន​រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ៕