មួយ​គ្រួសារ​ដេក​មិន​ដឹង​ចោរ​ចូល​លួច​អស់​ទ្រព្យ​ពី​ផ្ទះ​ ទាល់​តែ​ភ្លឺទើប​ដឹង​

មួយ​គ្រួសារ​ដេក​មិន​ដឹង​ចោរ​ចូល​លួច​អស់​ទ្រព្យ​ពី​ផ្ទះ​ ទាល់​តែ​ភ្លឺទើប​ដឹង​

ពោធិ៍សាត់ ​៖​ មនុស្ស​មួយ​គ្រួសារ​បាន​ដេក​មិន​ដឹង​ខ្លួន​ ទាល់​តែ​ភ្លឺ​ឡើង​ ទើប​នាំគ្នា​ភ្ញាក់​ពី​ដំណេក ក្រឡេក​ឃើញ​ឆ្កែ​ងាប់​ជាមួយ​នឹង​ថ្នាំ​បំពុល​ឆ្កែ ព្រមទាំង​សម្ភារៈ​លុយកាក់​ និង​មាស ​ត្រូវ​​ចោរ​​លួច​យក​ទៅ​បាត់​អស់​ពី​ផ្ទះ​ ឃើញ​តែ​ស្នាម​រើ​កកាយ។

ម្ចាស់​ផ្ទះ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​​ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​​​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​សុង នាយ​នគរបាល​ប៉ុស្តិ៍​​បឹង​កន្ទួត​ ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រងគ្រោះ​ ដែល​ត្រូវ​ចោរ​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ចូល​លួច​​យក​ទ្រព្យសម្បត្តិ​នោះ​ ឈ្មោះ សំរិទ្ធ នឿន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ រួមមាន លុយ​ខ្មែរ​៣៦​ម៉ឺន​រៀល ខ្សែក​ប្លាទីន​មួយ​ខ្សែ ទម្ងន់​៣​ជី៥​ហ៊ុន ចិញ្ចៀន​ប្លាទីន​ចំនួន​៣​វង់ មួយ​វង់ៗ​ទម្ងន់​៣​ជី កងដៃ​ប្លាទីន មួយ​ទម្ងន់​១​ជី​៥​ហ៊ុន ទូរស័ព្ទ​ដៃ​មួយ​គ្រឿង . ឡេបថប​មួយ​គ្រឿង ព្រម​ទាំង​ឆ្កែ​ងាប់​មួយ​ក្បាល។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ នៅ​កន្លែង​កើតហេតុ​នេះ គឺ​ម្ចាស់ផ្ទះ​ក្នុង​មួយ​គ្រួសារ​រងគ្រោះ​នេះ​ ដេកលក់​មិន​ដឹង​អ្វី​ទាំងអស់​តែម្ដង។ នៅ​រំលង​អធ្រាត្រ​​នោះ ​ក្រុម​ចោរ​​​ បាន​ចូល​មក​​លួច​​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​គ្រួសារ​នេះ​លង់លក់​ក្នុង​រាត្រី​យប់​ស្ងាត់​ គ្មាន​មនុស្ស ដោយ​បាន​​ប្រើ​ថ្នាំពុល​បំពុល​ឆ្កែ​ឲ្យ​ងាប់ ​ទើប​ធ្វើ​សកម្មភាព ចូល​លុកលុយ​ក្នុង​ផ្ទះ​ នោះ ​រើ​កកាយ​យក​សម្ភារៈ​លុយ​កាក់​ និង​មាស​ពេញ​ផ្ទះ ​ទាំង​ម្ចាស់ផ្ទះ​កំពុង​ដេក​​នោះ។ ក្រោយ​មក ​ក៏​ចុះ​ទៅវិញ​បាត់​ស្រមោល លុះ​ពេល​ភ្លឺ​ឡើង​ទើប​​ មានការ​ភ្ញាក់ផ្អើល​ ដោយ​ទ្រព្យ​របស់​ទាំងនោះ​បាត់​អស់​ឃើញ​តែ​វត្ថុតាង​ថ្នាំ​បំពុល​ឆ្កែ​ និង​ឆ្កែ​មួយ​ក្បាល​ងាប់​តែប៉ុណ្ណោះ។ លោក​សុង​បាន​បន្ថែម​ថា ករណី​ចោរកម្ម​នេះ ​សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ​ហើយ ព្រោះ​សមត្ថកិច្ច​យើង​ត្រូវ​ប្រើ​ពេល​វេលា ដើម្បី​ចាប់ខ្លួន​ពួកគេ​មក​ផ្ដន្ទាទោស​តាមច្បាប់៕