ផ្សារ​ថ្មី មរតក តេ​ជោ​.​រ៉ានី . ស្ទឹងត្រែង​សាងសង់​បាន​ប្រមាណ​៤០%

ផ្សារ​ថ្មី មរតក តេ​ជោ​.​រ៉ានី . ស្ទឹងត្រែង​សាងសង់​បាន​ប្រមាណ​៤០%



ស្ទឹងត្រែង​ ៖ ​ក្រុម​កង​វិស្វកម្ម​គ្រោង​សាងសង់​ផ្សារ​ថ្មី (​មរតក តេ​ជោ រ៉ានី​) ក្នុង​រយៈពេល​៥​ខែ​ នឹង​បញ្ចប់​ទៅតាម​គម្រោង​ផែនការ។ សំណង់​នេះ​បាន​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា មកដល់​ថ្ងៃ ទី​១៣​ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ សម្រេច​បាន​ប្រមាណ​ជិត​៤០%​ហើយ ​ហើយ​ក្រុម​កង​វិស្វកម្ម​បាន​អះអាង​ថា នឹង​ប្រឹងប្រែង​ធ្វើ​សកម្មភាព​សាងសង់​ឲ្យ ហើយ​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ខាងមុខ។

លោកស្រី​ ស៊ាន​ សៃ ​ជា​អាជីវក លក់ដូរ​បន្លែ​នៅ​ជាប់​ខាងលិច​សំណង់​ផ្សា​នេះ​បាន​និយាយ​ថា ​៖​ក្រុមការងារ​សំណង់ និង​ក្រុម​កង​វិស្វកម្ម​ប្រមាណ​ជិត​១០០​នាក់ កំពុង​ធ្វើ​សកម្មភាព​សាងសង់​តួ​​ផ្សារ​ទាំងមូល​យ៉ាង​មមាញឹក​បំផុត។

លោកស្រី​ថា បងប្អូន​អាជីវករ​ចង់​ឃើញ​សំណង់​ដ៏​ស្រស់​ស្អាត​នេះ​ បង្ហាញ​រូបរាង​ថ្មី​ឡើងវិញ​ដើម្បី​បងប្អូន​យើង​មាន​ទីកន្លែង​លក់​ស្រួលបួល​​ដូម​មុន ​ពីព្រោះ​បច្ចុប្បន្ន​ពួកគាត់ លក់ដូរ​រាយប៉ាយ​នៅ​តាម​សួនច្បារ​ និង​នៅ​តាម​ដង​ផ្លូវ​ ​ជា​ធ្វើ​ឲ្យ​ពិបាក​អតិថិជន​មក​រក​ទិញ និង​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​ថែមទៀត។

តំណាង​កង​វិស្វកម្ម​បាន​អះអាង​ថា ក្រុម​សំណង់​នឹង​ខិតខំ​ប្រឹងប្រែង​ស្ថាបនា​ទៅតាម​ផែន​ការដែល​អង្គភាព​ក៏ដូចជា​រាជរដ្ឋាភិបាល​ប្រគល់​ឲ្យ ដែល​ត្រូវ​ប្រើ​រយៈពេល​សាងសង់​តែ​៥​ខែ​តែប៉ុណ្ណោះ ហើយ​ក្រុមការងារ​នឹង​អាច​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ឲ្យ​ឆាប់​ហើយ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូន​អាជីវករ ពីព្រោះ​លោក​មិន​ចង់​ឃើញ ការលក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់ ប៉ះពាល់​អនាម័យ​បរិស្ថាន និង​ធ្វើ​ឲ្យ​ខេត្ត​បាត់បង់​សោភ័ណ​ភាព​នោះ​ទេ។

លោក​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​បងប្អូន​កំពុង​ជួប​ការ​លំបាក​ពិតប្រាកដ​ពីព្រោះ​ពេល ថ្ងៃ​ក្តៅ ពេល​ភ្លៀង​ទទឹក លក់ដូរ មិនសូវ​ដាច់​ ដោយសារតែ​ទីកន្លែង មិន​ស្អាត​ហើយ គ្មាន​អនាម័យ​។

គួរ​រំលឹក​ដែរ​ថា អាជ្ញាធរ​កំពុង​រួមគ្នា​ពន្លឿន​ការ​សាងសង់​ផ្សារ​នេះ ឲ្យ​បាន​ឆាប់​មិន​ខុស​អី​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​រង់ចាំ ចង់​ឃើញ​សមិទ្ធផល​ថ្មី ដែល​នឹង​ក៏​កើត​ឡើងវិញ សម្រាប់​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការលក់ដូរ​ឲ្យ​បាន​ល្អ​ជាង​ស្ថានភាព​ដើម និង​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​មាន​សោភណភាព។

សូម​បញ្ជាក់​ថា ផ្សារ​ ដែល​ត្រូវ​សាងសង់​ថ្មី​នេះ​ គ្រោង​សាងសង់​ឡើង​តាម​គំរូ​ផ្សារ​ខេត្ត​ក្រចេះ​ ដោយ​ក្រុម​កង​វិស្វកម្ម​អគ្គបញ្ជាការ​ក្រសួងការពារជាតិ។ ចំណែក​តូប​លក់ដូរ​របស់​អាជីវករ​មាន​ចំនួន​១៣០០​តូប ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ខេត្ត ធ្វើការ​ដោះស្រាយ​ជាមួយ​បងប្អូន​អាជីវករ៕
ផ្សារ​ថ្មី មរតក តេ​ជោ​.​រ៉ានី . ស្ទឹងត្រែង​សាងសង់​បាន​ប្រមាណ​៤០%

ផ្សារ​ថ្មី មរតក តេ​ជោ​.​រ៉ានី . ស្ទឹងត្រែង​សាងសង់​បាន​ប្រមាណ​៤០%

ផ្សារ​ថ្មី មរតក តេ​ជោ​.​រ៉ានី . ស្ទឹងត្រែង​សាងសង់​បាន​ប្រមាណ​៤០%

ផ្សារ​ថ្មី មរតក តេ​ជោ​.​រ៉ានី . ស្ទឹងត្រែង​សាងសង់​បាន​ប្រមាណ​៤០%