​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?

តាមជំនឿហុងស៊ុយ សែស្រឡាយចិន ត្រូវគេជឿថាការរៀបចំបន្ទប់គេង ឬគ្រែគេងតាមក្បួន តែងតែជួយម្ចាស់ផ្ទះនាំលាភសំណាងហូរចូល រកស៊ីមានបាន ស្រលះមុខស្រលះមាត់ អារម្មណ៍រីករាយស្រស់ថ្លា បង្កើតភាពរ៉ូមែនទិករវាងគូស្នេហ៍ និងជោគជ័យក្នុងភារកិច្ច។ តែផ្ទុយទៅវិញ ប្រសិនបើអ្នករៀបចំគ្រែដំណេក មិនត្រឹមត្រូវតាមក្បួនហុងស៊ុយទេ អាចធ្វើឱ្យប៉ះពាល់ដល់ជីវិតគូស្នេហ៍បានទៀត និងចេះតែមានរឿងរ៉ាវដាក់ខ្លួន។

ខាងក្រោមនេះ ជាប្រការហាមឃាត់ក្នុងការរៀបចំទីតាំងគ្រែគេង ដែលលោកអ្នកគួរស្វែងយល់៖

១. កុំបែរក្បាលគ្រែដំណេកទៅចំមាត់ទ្វារបន្ទប់ដេក

ការធ្វើបែបនេះ នឹងនាំឲ្យលោកអ្នកគេងមិនលក់ ប្រសិនបើគ្រែនៅកណ្ដាលវាល មិនជាប់នឹងជញ្ជាំងផ្នែកម្ខាងទៀត វានឹងធ្វើឲ្យសម្ព័ន្ធភាពដែលស្ថិតនៅទីតាំងនេះត្រូវបំផ្លាញ ។

​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?

២. កុំឲ្យទ្វារបើកបុកតម្រង់ចំក្បាលគ្រែ

អ្នកអាចកែខៃបានដោយការដាក់វត្ថុបាំងពីមុខ ឬបាំងបន្ទប់នៅចន្លោះទ្វារទាំងពីរ និងគ្រែគេង ។ ប្រសិនបើក្បាលរបស់អ្នកគេងបែរតម្រង់ទៅរកទ្វារ ត្រូវគេជឿថា ជាការគេងរបៀបមនុស្សស្លាប់ ។

៣. ដាក់ចង្កៀង ឬអំពូលអមក្បាលគ្រែ

ដាក់គួរដាក់អំពូលជុំវិញគ្រែ ដើម្បីបង្កើតតុល្យភាពរាងកាយពេលគេង និងងាយស្រួលបំភ្លឺពេលលោកអ្នកក្រោកពេលយប់។

​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?

៤. កុំដាក់ក្បាលគ្រែ នៅក្រោមធ្នឹម

ព្រោះវាធ្វើឲ្យថាមពលពិឃាដ សង្កត់ពីលើខ្លួនអ្នក ដែលអាចបង្កើតជាបញ្ហាធ្ងន់ធ្ងរដល់សម្ពន្ធភាព ឬជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែអ្នកអាចកែខៃបានដោយការរៀបពិតានបិទបាំងធ្នឹមឲ្យជិតកុំឲ្យថាមពលពិឃាដជះមកបាន ។

​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?

៥. គ្រែត្រូវតែមានក្បាលខ្ពស់ជាងចុង

ក្បាលគ្រែត្រូវតែខ្ពស់ជាងចុងគ្រែ ព្រោះពេលអ្នកគេងព្រលឹងនឹងរសាត់អណ្ដែតចេញពីរាងកាយ ធ្វើឲ្យអ្នករើបម្រាស់ បង្វែរខ្លួនខុសទីតាំង ដូចនេះក្បាលគ្រែបានជួយទប់កម្លាំងទាំងនេះ។

​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?

៦. គ្រែត្រូវតែមានជើង និងប្រហោងក្រោម

ការដាក់គ្រែឲ្យមានកម្ពស់ផុតពីកម្រាលបន្ទប់ ជួយឲ្យលោកអ្នកទទួលបានខ្យល់ និងថាមពលចេញចូលជុំវិញខ្លួន ពេលគេង។

​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?

៧.មិនគួរគេងជាប់មាត់បង្អួច

ការគេងបែបនេះ ត្រូវគេជឿថាធ្វើឲ្យរាងកាយឆាប់អស់កម្លាំងថាមពល និងសុបិនច្រើន។

​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?

៨. រៀបចំទូរទស្សន៍ និងកុំព្យូទ័រ ឲ្យឆ្ងាយពីគ្រែដំណេក

អ្នកគួររើតុកុំព្យូទ័រ និងទូរទស្សន៍ ដាក់ឲ្យឆ្ងាយពីបន្ទប់គេង ព្រោះវាកន្លែងសម្រាក។

​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?
ប្រភព៖ sabay

  • ​តើ​គួរ​​រៀប​ចំ​​គ្រែ​ដំណេក​​​ដូចម្ដេច​ ​​ឲ្យ​មាន​ហុងស៊ុយ?已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ចំនេះដឹង
Tags: