នាង អេ​ន​ជេ​លី​ណា ចូ​លី ត្រឡប់មកវិញ​ក្នុង​រឿង​ស៊ើបអង្កេត​ថ្មី ក្រោយ​អវត្តមាន​មួយរយៈ

Videos


តារាហូលីវូដ នាង អេនជេលីណា ចូលី (Angelina Jolie) នឹងចូលរួមសម្តែងក្នុងរឿងថតជាថ្មីឡើងវិញ គឺរឿង Murder on the Orient Express ដោយសម្តែងជានាង Lauren Bacall ដែលរឿងនេះធ្លាប់ថតម្តងមកហើយកាលពីឆ្នាំ ១៩៧៤។

អ្នកដឹកនាំរឿង Kenneth Branagh បានឲ្យដឹងថា រឿងនេះនឹងត្រូវថតជាថ្មីឡើងវិញដោយប្រើតួសម្តែងថ្មី ថតសាច់រឿងយកតាមលំនាំរឿងប្រលោមលោកបែបអាថកំបាំងរបស់អ្នកនិពន្ធ Agatha Christie កាលពីឆ្នាំ ១៩៣៤។ រឿងប្រលោមលោកមួយនេះ មានភាពល្បីល្បាញជាខ្លាំងទៅលើសាច់រឿងបែបសើុបអង្កេត ជុំវិញរឿងក្តីដែលកើតមាននៅលើរថភ្លើង ។

បច្ចុប្បន្នដំណើរការផលិតកំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសតួសម្តែងនៅឡើយ ដែលគេគ្រោងនឹងចាប់ផ្តើមថតក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយគ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃ ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយផលិតកម្ម FOX ។
គួរបញ្ជាក់ថា នាង ចូលី មិនសូវជាបានបង្ហាញមុខក្នុងខ្សែភាពយន្តទេក្នុងរយៈប៉ុន្នានឆ្នាំចុងក្រោយនេះ ដោយសារនាងផ្តោតការងារ តែទៅលើការផលិតនឹងដឹកនាំរឿងដោយខ្លួនឯង៕ សុផល

  • នាង អេ​ន​ជេ​លី​ណា ចូ​លី ត្រឡប់មកវិញ​ក្នុង​រឿង​ស៊ើបអង្កេត​ថ្មី ក្រោយ​អវត្តមាន​មួយរយៈ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សិល្បៈ