ថ្ងៃទី​១៦-១៩ មិថុនា កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​គ្រឿងអលង្កា​នៅ​កោះ​ពេជ្រ និពន្ធដោយ : រ៉ឹម ភារី       June-13-2016, 6:47 pm         54

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថ្ងៃទី​១៦-១៩ មិថុនា កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​គ្រឿងអលង្កា​នៅ​កោះ​ពេជ្រភ្នំពេញ​៖ កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​គ្រឿងអលង្ការ​លើក​ទី​៨​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​បង្ហាញ​សក្តានុភាព​លើ​វិស័យ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដែល​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ មិថុនា​នេះ​។ 

​បើតាម​សេចក្តីប្រកាស​ដដែល​បាន​ឲ្យ​ដឹងថា ក្នុងការ​តាំងពិព័រណ៍​នេះ នឹងមាន​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស​ចូលរួម​តាំង​បង្ហាញ​គ្រឿង​លង្ការ​មានតម្លៃ​ដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀន ដែល​បាន​រចនា​ម៉ូត​យ៉ាង​ល្អ​ប្រណិត​ផងដែរ​។ បើតាម​AKP ក្រុមហ៊ុន​បរទេស ដែល​មក​ដាក់តាំង​ពិព័រណ៍​គ្រឿងអលង្ការ​នៅ​កោះ​ពេជ្រ​ខាងមុខនេះ មាន​មកពី​ប្រទេស​ជាច្រើន ដូចជា ហុងកុង ថៃ សហរដ្ឋអាមេរិក ចិន ជប៉ុន ម៉ា​កាវ និង​មកពី​ប្រទេស​សិង្ហ​បុរី​ជាដើម​។ 

ការតាំងពិព័រណ៍​គ្រឿងអលង្ការ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ គឺមាន​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស​ចំនួន​៥៤​ក្រុមហ៊ុន ស្នើ​នឹង​៦៤​ស្តង់ ក្នុងនោះ​មាន​ស្តង់​សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម​ដោយ​មិន​គិតថ្លៃ​ជាមួយ​ដៃគូ​ក្រៅប្រទេស​ចំនួន​២៨​ស្តង់ និង​ស្តង់​ផ្តល់​ដល់​សិប្បករ​ខ្នាត​ចំនួន​១៨​ស្តង់​។

សូមបញ្ជាក់ថា របាយការណ៍​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា កាលពី​ឆ្នាំ​២០១៣ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​វិស័យ​គ្រឿងអលង្ការ និង​ត្បូង​មានតម្លៃ​នៅ​កម្ពុជា គឺមាន​ទំហំ​ជា​ទឹកប្រាក់​ជិត​១០០​លាន​ដុល្លា​សហរដ្ឋអាមេរិក​។ ទំហំ​នេះ នៅមាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​វៀតណាម​ដែលមាន​ទឹកប្រាក់​ជាង​១.១២០​លាន​ដុល្លា​សហរដ្ឋអាមេរិក ខណៈ​ប្រទេស​ថៃ​មាន​ទំហំ​ទឹកប្រាក់​ជាង​២៣.៨៦៥​លាន​ដុល្លា​សហរដ្ឋអាមេរិក​៕