គ្រាប់​ប្រភេទ​B40​កន្លះ ​ចំនួន​២០​គ្រាប់​ ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​នគរបាល​ជំនាញ​

គ្រាប់​ប្រភេទ​B40​កន្លះ ​ចំនួន​២០​គ្រាប់​ ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​នគរបាល​ជំនាញ​



សៀមរាប ៖ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​​ ប្រទះឃើញ​នៅ​លើ​ដី​ដាំ​ដំឡូង​របស់​គាត់​ជា​ប្រភេទ​B40​កន្លះ ​ចំនួន​២០​គ្រាប់​ ហើយត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្វាវ​ចុះទៅ​ប្រមូល​យក​មក​រក្សាទុក​រង់ចាំ​ធ្វើការ​ប្រគល់​ជូន​កម្លាំង​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​។

​នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែមិថុនា ឆ្នាំ​២០១៦​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ បានធ្វើពិធី​ប្រគល់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់​នោះ​ ជូន​ដល់​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិផ្ទុះ​យក​មក​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​រង់ចាំ​ប្រគល់​បន្ត​ជូន​ទៅ​អង្គការ​ពាក់ព័ន្ធ​ដើម្បី​យក​ទៅ​កម្ទេច​ចោល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​មាតាបិតា ត្រូវ​ធ្វើ​ការ​ពន្យល់​ណែនាំ​ដល់​កូនចៅ​របស់​ខ្លួន​ នៅ​ពេល​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​គ្រប់​ប្រភេទ​មិន​ត្រូវ​យក​មក​ដំ​លេង​នោះ​ទេ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មានគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​បងប្អូន​ឬ​កូនចៅ ហើយ​ត្រូវ​ធ្វើ​ការ​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​ដែនដី ​ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​យក​មក​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព​៕
គ្រាប់​ប្រភេទ​B40​កន្លះ ​ចំនួន​២០​គ្រាប់​ ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​នគរបាល​ជំនាញ​