ត្រីឆ្លូញចៀន

គ្រឿងផ្សំ៖
– ត្រី
– អំបិល
– ប្រេងឆា
– បីចេង
វិធីធ្វើ៖
១- ត្រីឆ្លូញតូចល្មម ៣០០ ក្រាម
– អំបិលម៉ត់ ១ស្លាបព្រាបាយ
– បីចេង បន្តិចបន្តួច
ប្រេងឆា
២- វះត្រីយកពោះចេញ លាងទឹកអោយស្អាត ស្រង់ដាក់កញ្រ្ផែងទុកអោយស្រស់ទឹក
៣- យកត្រីមកប្រឡាក់អំបិល ប៊ីចេង ផ្អាប់ទុកប្រមាណ ១៥នាទី
៤- បន្ទាប់មក យកត្រីដែលប្រឡាក់ហើយនោះ មកជ្រលក់ទឹកម្តងទៀត ដើម្បីលាងអំបិល ដែលលើសច្រើននោះចេញខ្លះ រួចហើយដាក់អោយស្រស់ទឹក ។
៥- ដាក់ខ្លាញ់អោយក្តៅ ដោយប្រើភ្លើងល្មមៗបានហើយ បង់ត្រីឆ្លូញប្រឡាក់ ចូលចៀន អោយឆ្អិនឡើងពណ៌លឿងស្រួយ ទើបដួសដាក់ចានទុកអោយស្រក់ខ្លាញ់ ៕

ប្រភព៖ iknow