ផ្ទះ​ថ្មី​តម្លៃ ១០០ លាន​បាត​របស់ អាំ ផាត​ឆា​រ៉ា​ផា កំពុង​ក្លាយជា​ព័ត៌មាន​ក្តៅ​ងំ​

Videos


រឿងអាយុ ៣៧ ឆ្នាំ របស់កំពូលតារាស្រីសិចស៊ីដូចជាអ្នកនាង អាំ ផាតឆារ៉ាផា (Aum Patcharapa) មិនដែលជារឿងឈឺក្បាលសម្រាប់នាងសោះឡើយ ព្រោះតារាស្រីវ័យក្មេងជំនាន់ក្រោយមិនទាន់មានសម្រស់លេចធ្លោ និង អាចជាគូប្រជែងជាមួយរូបនាង។
រីឯរឿងគូជីវិតវិញ ក៏នៅតែជាការចាប់អារម្មណ៍របស់មហាជន តើពេលណាទើបអ្នកនាង អាំ សម្រេចចិត្តដើរចូលផ្លូវអាពាហ៍ពិពាហ៍ ព្រោះការបណ្តើរគ្នាបង្អួតភ្នែកមហាជនគឺមិនឈប់មិនឈរ ប៉ុន្តែអ្នកនាង អាំ នៅតែមិនទាន់ត្រៀមចិត្តបញ្ចប់ជីវិតនៅលីវ។

ផ្ទះ​ថ្មី​តម្លៃ ១០០ លាន​បាត​របស់ អាំ ផាត​ឆា​រ៉ា​ផា កំពុង​ក្លាយជា​ព័ត៌មាន​ក្តៅ​ងំ​

មួយរយៈនេះ ចាប់អារម្មណ៍ឃើញថាអ្នកនាង អាំ ហាក់រវល់មិនសូវបង្ហាញមុខ ដោយជាប់ពិនិត្យផ្ទះថ្មីដែលកំពុងសាងសង។ ហើយបើតាមប្រភពព័ត៌មាន ផ្ទះនេះចំណាយមិនតិចជាង ១០០ លានបាត (ប្រហែល ២,៨ លានដុល្លារ) ដែលអ្នកនាង អាំ ក៏បានបង្ហោះរូបថតខ្លះៗរបស់ផ្ទះថ្មីដែលស្ថិតក្នុងស្ថានភាពកំពុងសាងសង។

ផ្ទះ​ថ្មី​តម្លៃ ១០០ លាន​បាត​របស់ អាំ ផាត​ឆា​រ៉ា​ផា កំពុង​ក្លាយជា​ព័ត៌មាន​ក្តៅ​ងំ​

ហើយមហាជនសង្ស័យថា ផ្ទះថ្មីតម្លៃថ្លៃដល់ម្លឹងប្រហែលជាផ្ទះមង្គលការដែលអ្នកនាងត្រៀមចូលទៅនៅ ព្រោះទំហំផ្ទះពិតជាធំប្រៀបដូចជាភូមិគ្រឹះទៅហើយ តែបើធ្វើរួចរាល់ហើយឱ្យឪពុក និង ម្តាយចូលនៅតែពីរនាក់គឺប្រាកដជាមានអារម្មណ៍កណ្តែងកណ្តោច តែបើជាផ្ទះសម្រាប់គូស្នេហ៍ទើបរៀបការ ទើបដូចជាទំនង៕ ខេរី (ប្រភព៖ អឹមថៃ)

ផ្ទះ​ថ្មី​តម្លៃ ១០០ លាន​បាត​របស់ អាំ ផាត​ឆា​រ៉ា​ផា កំពុង​ក្លាយជា​ព័ត៌មាន​ក្តៅ​ងំ​
ផ្ទះ​ថ្មី​តម្លៃ ១០០ លាន​បាត​របស់ អាំ ផាត​ឆា​រ៉ា​ផា កំពុង​ក្លាយជា​ព័ត៌មាន​ក្តៅ​ងំ​