ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ ច្រានចោល​ការចោទប្រកាន់​រឿង​លក់​ដី​មន្ទីរ​

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ ច្រានចោល​ការចោទប្រកាន់​រឿង​លក់​ដី​មន្ទីរ​

​កោះកុង ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង លោក មាស សុភាព កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ដោយ​ច្រានចោល​ការចោទប្រកាន់​ពី​សំណាក់​កូនចៅ​ក្រោមបង្គាប់​របស់​ខ្លួន ​ដែល​ថា លោក​លួច​ពុះ​លក់​ដី​របស់​មន្ទីរ​កសិកម្ម ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេ​មរ​ភូមិន្ទ ទំហំ​ជាង​៣០​អា ទៅ​ឲ្យ​បុគ្គល​ម្នាក់​ដែល​មាន​ ឈ្មោះ ជា លាង​ហេង។​

​លោក មាស សុភាព បាន​ថ្លែង​ថា ករណី​ដី​នេះ ខាង​អាជ្ញាធរ​ខេត្ត ក្រុង មន្ទីរ​ហិរញ្ញវត្ថុ និង​មន្ទីរ​ជំនាញ​រួម​ទាំង​កូនចៅ​ក្នុង​មន្ទីរ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ទាំងអស់គ្នា ហើយ​ដី​រដ្ឋ​ ដែល​គេ​បាន​ចោទ​​ប្រកាន់​ថា លោក​យក​ទៅ​លក់​នោះ ក្នុង​ការ​វាស់វែង​គឺ​មិន​មាន​ការបាត់បង់​នោះ​ទេ ចំណែក​ឯក​សារ​ពុះ​ដី​មន្ទីរ​កសិកម្ម​ដែល​មាន​ការ​ចុះ​ហត្ថលេខា និង​ត្រា​របស់​ លោក ហាក់ បូរ៉ា ប្រធាន​ភូមិបាល​ក្រុង គឺ​លោក​មិន​ទទួលស្គាល់​នោះ​ឡើយ។​

​គួរ​រំលឹក​ថា កាលពី​ចុងខែ​មុន មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ចំនួន​៦​រូប បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អគារធិការកិច្ច របស់​ក្រសួងកសិកម្ម ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ចោទ​ប្រកា​ន់​ប្រធាន​របស់​ខ្លួន​ថា បាន​ឃុបឃិត​លួច​លក់​ដី​មន្ទីរ​កសិកម្ម រួច​យក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​។ ក្រោយមក​នៅ​សប្ដាហ៍​មុន​នេះ គេ​បានឃើញ​មន្ត្រី​មកពី​អគារ​ធិ​ការ​កិច្ច និង​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចុះ​មក​ពិនិត្យ ព្រមទាំង​ធ្វើការ​វាស់វែង ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិន​ទាន់​មាន​ប្រភព​ណា​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ​៕