ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​លំដាប់​លេខ​រៀង​ទី​៥​បច្ចុប្បន្ន​ ទទួលមរណភាព​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​១​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ព្រឹទ្ធាចារ្យ​ សាយ​ ភូ​ថង​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លំដាប់​លេខ​រៀង​ទី​៥​បច្ចុប្បន្ន​ បាន​ទទួលមរណភាព​ហើយដោយ​ជរាពាធ​ កាលពី​វេលា​ម៉ោង​១៧​និង​០៥​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ នៅ​មន្ទីរពេទ្យ​ទីក្រុង​បា​កក​ ប្រទេស​ថៃ​ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​ ។​

​លោក​ សាយ​ ភូ​ថង​ (​អតីត​សម​មិត្ត​ សាយ​ ភូ​ថង​)​ បាន​ក្លាយជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ (​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​)​ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក​ម្ល៉េះ​ ៕​

ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​លំដាប់​លេខ​រៀង​ទី​៥​បច្ចុប្បន្ន​ ទទួលមរណភាព​

ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​លំដាប់​លេខ​រៀង​ទី​៥​បច្ចុប្បន្ន​ ទទួលមរណភាព​

Related