ធនាគារ​ជាតិ ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ទទួល​ប្រាក់​រៀល និង​ដុល្លារ

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ពាក់ព័ន្ធ​នឹង​គោលការណ៍​ទទួល​យក​ប្រាក់​រៀល និង​ដុល្លារ។ ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នេះ គឺ​បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ច្រើន​ចែក​ចាយ​ត​គ្នា​ថា​ក្រដាស​ប្រាក់ ១០០​ដុល្លារ មាន​ត្រា​តូច​ៗ ត្រូវ​ធនាគារ​មួយ​ចំនួន​បដិសេធ​មិន​ទទួល​យក។

 

ធនាគារ​ជាតិ ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ទទួល​ប្រាក់​រៀល និង​ដុល្លារ

 

ត្រង់​ចំណុច​ចុង​ក្រោយ ធនាគារ​ជាតិ​បាន​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​តែ​ទទួល​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ពី​អតិថិជន​របស់​ខ្លួន (គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ) ដែល​មាន​គណនី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ពេល​ដែល​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​នោះ​ជា​ក្រដាស​ប្រាក់​ពិត​ប្រាកដ មិន​មែន​ក្លែង​ក្លាយ ហើយ​មាន​គុណភាព​សម​ស្រប។

 

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ទៀត​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​មិន​មាន​កាតព្វកិច្ច​ទទួល​ក្រដាស​ប្រាក់​រូបិយប័ណ្ណ​បរទេស​ចាស់ ទក់ រហែក មាន​ស្នាម​ប្រឡាក់ ឆេះ​រោល​ដោយ​ប្រការ​ណា​មួយ ហើយ​ប្ដូរ​យក​ប្រកាស​ប្រាក់​ថ្មី​បាន​ឡើយ។

 

សូម​អាន​សេចក្ដី​ជូន​ដំណឹង​ពេញ​ខាង​ក្រោម៖

 

ធនាគារ​ជាតិ ចេញ​សេចក្ដី​ជូន​ដំណឹង​ពី​ការ​ទទួល​ប្រាក់​រៀល និង​ដុល្លារ
អត្ថបទ៖ គង់ វិសាល